តាកែវ៖នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងថ្ងៃទិវាបរិស្ថានជាតិនេះអាជ្ញាធរក្រុងដូនកែវលោក កង អាណាន់ បានអំពាវនាវឲបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់នៅក្នុងក្រុងដូនកែវ បន្តរួមគ្នាថែរក្សាសោភ័ណភាពទីក្រុងរបស់យើងឲ្យ កាន់តែមានភាពស្រស់បំព្រង គ្មានសម្រាមចោលនៅតាមទីសាធារណៈ និងបង្កើនស្មារតីរួមគ្នា សម្អាត និងធ្វើអនាម័យ នៅតាមសាលារៀន កន្លែងធ្វើការងារ និងនៅតាមទីសាធារណៈ ទាំងអស់ ដើម្បីកែលម្អសោភ័ណ្ឌភាពល្អត្រកាល ប្រែក្លាយទីក្រុងដូនកែវ ខេត្តតាកែវ ឲ្យ គ្របដណ្តប់ដោយរុក្ខជាតិពណ៌បៃតងខៀវខ្ចី លើកស្ទួយសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យ និងបរិស្ថានល្អស្អាត ។
បើតាមការលើកឡើងពីលោកអភិបាលក្រុងបានឲ្យ ដឹងថា កន្លងមកពេលថ្មីៗនេះ អាជ្ញាធរក្រុងដូនកែវលោកតែងតែចុះធ្វើការណែនាំដល់អ្នកលក់ដូរម្ហូបអាហារ នៅតាមសួនច្បារមាត់បឹងតាកែវ ក៏ដូចជាការលក់ដូរតាមម៉ូតូ ឲពួកគាត់រួមគ្នាសម្អាតអានាម័យ ចេះប្រមូលសំរាមយកមកទុកដាក់ឲបានត្រឹមត្រូវ ឬបង់ខែទៅឲ្យក្រុមហ៊ុនសំរាមដើម្បីឲ្យគេមកប្រមូលសំរាមយកទៅដុតកម្ទេចចោល ក៏ប៉ុន្តែសំរាម ទាំងនោះនៅតែបន្តមានចោលនៅតាមតំបន់នឹងទីសាធារណៈមួយចំនួន ដោយសារប្រជាពលរដ្ឋមួយចំនួនតូច រក្សាជាទម្លាប់កែមិនឡើង ក្នុងការចោលសំរាម ពាសវាលពាសកាលនេះទៅហើយ ៕ដោយ៖តាកែវ