Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​៖​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ​ជាង​២២​ម៉ឺន​គ្រឿង​

​ភ្នំពេញៈ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២០៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២២១៨០១​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៦៣៨៤៨​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៧៩៥៣​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ៤៨៩៧៨​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៨៩៧៥​គ្រឿង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍​បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២០៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៧០១​លើក ស្លាប់​មនុស្ស​ចំនួន ៨៥៧​នាក់ របួស​ចំនួន ២៥៨៦​នាក់ ក្នុងនោះ​របួសធ្ងន់ ១៥៥៨​នាក់​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕
​ដោយ​៖CEN​

×