Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​លោក​ស័ក្តិ​៥​ម្នាក់ សង្ស័យ​យក​អាវុធ ទៅ​សំឡុត​គំរាមកំហែង​អ្នកដទៃ​

​ភ្នំពេញ​៖​ជនសង្ស័យ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាម កំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិផង​របង​ជាមួយ​នោះ បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូនមក​តុលាការ កាលពី​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា រហូតមកដល់​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដោយ​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។​
​ជនសងស័យ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ បាន​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២ ០២០ រួច​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ការឃាត់ខ្លួន​ជនសង្ស័យ​តាម​បណ្តឹង​របស់​នារី​រងគ្រោះ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​២០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​២៤៦ ផ្លូវ​លេខ​២៧១ ២៧១ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ ហ៊ីម សំបូរ ដែលមាន​ដី​ផ្ទះ​ជិត​ជនរងគ្រោះ បាន​ដើរ​កាន់កាប់​អាវុធខ្លី​មិន​ស្គាល់​ម៉ាក​ចំនួន​១​ដើម កាត់​មុខផ្ទះ​ជនរងគ្រោះ ឆ្ពោះទៅ​ហាង​អ៊ុត​របស់​ជនរងគ្រោះ មាន យីហោ «​ជី ជី សាឡ​ន​» ដោយបាន​ធ្វើការ​សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដោយ​អាវុធខ្លី ។​

​ក្នុង​ពាក្យបណ្តឹង នារី​រងគ្រោះ​បាន​រៀបរាប់​ចោទប្រកាន់​ទៀតថា ឈ្មោះ ហ៊ីម សំបូរ តែងតែ​រករឿង​ឈ្លោះ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ជា​ញឹកញាប់ ចាប់តាំងពី​ជនរងគ្រោះ​បាន​សាងសង់​ផ្ទះល្វែង​អំពី​ថ្ម​រួចមក ឈ្មោះ​នេះ តែងតែ​មិន​ពេញ​ចិត្តនឹង​គ្រួសារ​ជនរងគ្រោះ​ឡើយ ។​

​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​ទទួលបាន​ពី​ប្រភព​តុលា​ករ​បន្តទៀត ឈ្មោះ ហ៊ីម សំបូរ តែងតែ​កាន់​អាវុធខ្លី​ដើរ​គំរាមកំហែង​អ្នកជិតខាង​ណា ដែល​បាន​ឈ្លោះ​ជាមួយ​គេ ហើយ​សំឡុត​និង​បាន​បោះពាក្យ​សម្តី​ថា «​ហែង​ធ្វើ​មិន​ឈ្នះ​អញ​ទេ​» ដែល​ទង្វើ​នេះ គឺជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ឈ្មោះ​នេះ ក្នុងនាម​ជា​សមត្ថកិច្ច​ផងដែរ ដឹង​ច្បាប់​ហើយ​នៅតែ​ប្រព្រឹត្ត​ខុស ។​

​ជនរងគ្រោះ បន្តថា ទង្វើ​ទាំងអស់នេះ ធ្វើ​ឲ្យ​ជនរងគ្រោះ​រស់នៅ​មិនបាន​សុខ ដោយ​ការគំរាមកំហែង​ថា នឹង​សម្លាប់​ទាំង​គ្រួសារ ដោយ​ឈ្មោះ ហ៊ីម សំបូរ សុខចិត្ត​ស្លាប់ ផងដែរ ។​
​ទោះ​ប​យ៉ាងណា​តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​តាម​ពាក្យ​ណ្តឹ​ង​របស់​ជន​រង​គ្រ​ឬ​ដើមបណ្តឹង​៕​ដោយ​៖CEN​

×