លោក Richard Grossman អាយុ ៤១ ឆ្នាំ បានចំណាយលុយចំនួន ៧,៥០០០ ផោនដ៍ (ស្មើនឹងប្រហែល ១០ ម៉ឺនដុល្លារ) ដើម្បីគ្របដណ្តប់លើដងខ្លួនរបស់គាត់ ពីក្បាលរហូតដល់ចុងជើង ជាមួយសាក់រាប់ចាប់ពីរូបគំនូរ តួអក្សរផ្សងៗ និងស្នាមសាក់ពណ៌ខ្មៅទាំងផ្ទាំងៗគ្របលើស្បែក។
វិចិត្រករជំនាញខាងគូររូបមកពីស្រុកប៊ិក រដ្ឋផេនស៊ីលវេនៀ សហរដ្ឋអាមេរិក លោក Grossman បានចាក់សាក់ដំបូងនៃជីវិតរបស់គាត់គឺរូបព្រះអាទិត្យ និងព្រះច័ន្ទ នៅលើខ្នង នៅពេលគាត់មានអាយុតែ ២០ ឆ្នាំ។ ចាប់តាំងពីពេលនោះមក គេក៏ត្រូវបានគេប៉ាន់ស្មានថាគាត់បានចំណាយពេលជាង ១០០០ ម៉ោង ក្រោមម្ជុលចាក់សាក់។
លោក Grossman ដើមឡើយ គឺជាមនុស្សម្នាក់ការញៀនស្រា និងញៀនថ្នាំញៀន តាំងពីអាយុ ១២ ឆ្នាំ។ តែឥឡូវនេះ គាត់បានព្យាបាលការញៀនទាំងអស់នេះដោយជោគជ័យ ហើយជាពិសេសគឺគាត់បានប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះគ្រឿងញៀន។
គាត់បាននិយាយថា៖ “ខ្ញុំញៀនថ្នាំតាំងពីអាយុ ១២ ឆ្នាំ រហូតដល់អាយុ ២០ ឆ្នាំ។ បន្ទាប់មក ខ្ញុំឈប់ប្រើរយៈពេល ៧ ឆ្នាំ ហើយបន្ទាប់មកខ្ញុំបានធូរស្បើយវិញ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារការចាក់សាក់ ខ្ញុំបានរកឃើញមនុស្សរឹងមាំម្នាក់នៅក្នុងខ្លួនខ្ញុំ ហើយឥឡូវមានរយៈពេល ១៤ ឆ្នាំហើយ ដែលខ្ញុំបានចៀសវាងអំពើអាក្រក់ទាំងអស់រួមទាំងថ្នាំជក់។
Grossman ក៏បានបញ្ជាក់ថា៖ «ខ្ញុំមានសញ្ញាខ្វែង “X” ច្រើនណាស់ -ដែលមានន័យថា គ្មានគ្រឿងញៀន គ្មានជាតិអាល់កុល និងគ្មានបារី លើខ្លួនខ្ញុំ និងលេខនៅលើម្រាមដៃរបស់ខ្ញុំគឺលេខ “ 251” គឺជាលេខកូដតំបន់សម្រាប់ទីក្រុង Philadelphia រដ្ឋ Pennsylvania ។
បុរសអាយុ ៤១ ឆ្នាំរូបនេះ មានស្នាមសាក់គ្របលើផ្ទៃមុខ និងដងខ្លួនភាគច្រើន និងសូម្បីសាក់រូបនៅលើប្រដាប់ភេទផងដែរ។ ប៉ុន្តែ គាត់និយាយថា ការចាក់សាក់នៅតំបន់ទាំងនេះ គឺគ្មានអ្វីឈឺចាប់ប្រៀបធៀបស្មើនឹងការចាក់សាក់កជើង និងទ្រូងទេ។ ដែលទាំងនេះគឺជាផ្នែកដែលចំណាយពេលយូរបំផុតដើម្បីបញ្ចប់។
នៅថ្ងៃអនាគត Grossman ចង់បានស្នាមសាក់នៅលើក្រអូមមាត់ និងនៅលើគ្រាប់ភ្នែក៕ ដោយ៖ លឹម ហុង