Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​ថៃ​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ចាប់ពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១

​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ មាន​កិត្តិយស​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល​ថៃ​បាន ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ចាប់ពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដល់ទី​១៥ ខែមករា ឆ្នាំ​២០២១ ដើម្បី​បន្ត ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​ថៃ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់ មេត្តា​បន្ត​ចូលរួម សហការ​យ៉ាងសកម្ម​ថែមទៀត ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ថៃ​ឲ្យ​បាន​ខ្ជាប់​ខ្លួន និង​មាន ប្រសិទ្ធិភាព​ខ្ពស់ ព្រមទាំង​សូម​រក្សា​សុខភាព​អនាម័យ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បន្តទៀត​។​

​ករណី​បងប្អូន​មាន​បញ្ហា​ប្រឈម សូម​ទំនាក់ទំនង​មកកាន់​ស្ថានទូត​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឬ​តាមរយៈ​លេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (​ផ្នែក​កុងស៊ុល​/​សិស្ស​និស្សិត​) និង​០៩៤ ០៩២៥ ៩០៥ (​ផ្នែក​ទទួលបន្ទុក​ពល​ករ​)៕​ដោយ​៖CEN​

×