Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​វៀតណាម ជំរុញ​ឱ្យ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង លើកកម្ពស់​ពី​ការតភ្ជាប់​​ខ្សែសង្វាក់​ផ្គត់ផ្គង់​

​នាយករដ្ឋមន្ត្រី ង្វៀន សឺ​ន ហ្វុ​ក​( Nguyễn Xuân Phúc) បានស្នើ​ឱ្យ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ស្បែកជើង លើកកម្ពស់​ការកសាង​ម៉ាក​យីហោ​របស់​វៀតណាម​និង​ការតភ្ជាប់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុងកំឡុងពេល​ប្រជុំ​ជាមួយ​តំណាង​វិស័យ​ទាំងពីរ​នេះ​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​បាន​ជំរុញ​ឱ្យ​វិស័យនេះ​អភិវឌ្ឍ​ឧស្សាហកម្ម​គាំទ្រ​និង​ធ្វើកំណែទម្រង់​ដើម្បី​កែលម្អ​អភិបាលកិច្ច​សាជីវកម្ម​។ ពួកគេ​ត្រូវ​ការជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​ក្នុងការ​គ្រប់គ្រង​និង​ប្រតិបត្តិការ​សហគ្រាស​វាយ​ន​ភ័​ណ្ឌ​ដោយ​ជួយ​ពួកគេ​ឱ្យប្រើ​ប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រកបដោយ​ប្រសិទ្ធភាព​រួមទាំង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែល​បាន​ចុះហត្ថលេខា​ថ្មីៗ​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​ពី​តម្រូវការ​សម្រាប់​កំណើន​បៃតង​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​ផងដែរ ការអនុវត្ត​សេដ្ឋកិច្ច​វិលជុំ​និង​បន្តធ្វើ​ស្វ័យប្រវត្តិកម្ម​ដើម្បី​បង្កើន​តម្លៃ​ពលកម្ម​។ លោក​បាន​មានប្រសាសន៍ថា សហគ្រាស​ក៏ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​ចំពោះ​ទីផ្សារ​ក្នុងស្រុក​ជាពិសេស​ឯកសណ្ឋាន​សម្រាប់​កម្មករ​។​

​នៅក្នុង​សិក្ខាសាលា​នេះ លោក ហ្វុ​កបាន​និយាយថា​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​បានផ្តល់​ការងារ​ដល់ក​ម្មក​រយ៉ា​ង​ច្រើន​រហូតដល់​ទៅ ៤,៣ លាន​នាក់​។ ការនាំចេញ​របស់​ពួកគេ​មាន​ចំនួន​ដ៏​ច្រើន​នៃ​ចំណូល​នាំចេញ​ជាតិ​សរុប​។ នៅ​ឆ្នាំ ២០១៩ ឧស្សាហកម្ម​ទាំងពីរ​នេះ​បាន​នាំចេញ​ផលិតផល​មានតម្លៃ ៦២ ពាន់​លាន​ដុល្លារ​ស្មើនឹង ២៤ ភាគរយ​នៃ​ផលិតផល​សរុប​របស់​ប្រទេស​។​
​យោងតាម​សមាគម​និង​អាជីវកម្ម​បានឱ្យដឹងថា នៅ​ឆ្នាំនេះ​តម្លៃ​នៃ​ការនាំចេញ​របស់​វិស័យ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​ថយចុះ ប៉ុន្តែ​ការកាត់បន្ថយ​គឺ​មិន​ខ្ពស់​ទេពី​ព្រោះ​វៀតណាម​មានការ​គ្រប់គ្រង​លើ​កូ​វីដ​១៩ ដើម្បី បង្កើត​ទំនុកចិត្ត​សម្រាប់​អ្នក​នាំចូល​ឱ្យមាន​ការបញ្ជាទិញ​កាន់តែច្រើន​សម្រាប់​សហគ្រាស​នៅ​វៀតណាម​។​ ​លើសពីនេះ​ទៀត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​ដៃគូ​បរទេស​នាំមក​នូវ​គុណប្រយោជន៍​នៃ​ការកាត់បន្ថយ​ពន្ធ​ដល់​សូន្យ​សម្រាប់​វិស័យ​នានា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​របស់​ពួកគេ​។

យោងតាម​ក្រុម​ត្បាញ​និង​វាយ​ន​ភណ្ឌ​ជាតិ​វៀតណាម​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​សំលៀកបំពាក់​របស់​វៀត​ណា​ម​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​រកចំណូលបាន​ប្រហែល ៣៣,៥-៣៤ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​នៅ​ឆ្នាំនេះ​។ ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំនេះ​ការនាំចេញ​វាយនភ័ណ្ឌ​និង​សម្លៀកបំពាក់​ជាតិ​ឈានដល់ ២៥,៦ ពាន់​លាន​ដុល្លារ​ពោលគឺ​ធ្លាក់ចុះ ១២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​៕ – VNS

×