Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីប ម៉ុង នឹងដាក់​ដំណើរការ​សណ្ឋាគារ​ផ្កាយ​ប្រាំ​តម្លៃ​ជិត​១៨០​លាន​ដុល្លារ ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ក្នុងពេល​ឆាប់ៗ​

​ភ្នំពេញ​៖ សណ្ឋាគារ​ផ្កាយ​ប្រាំ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដ៏​ស្កឹមស្កៃ​ដែល​ត្រូវបាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​១៨០​លាន​ដុល្លារ (​ទាំង​តម្លៃ​សាងសង់ និង​ទីតាំង​) ដោយ​ក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួន​បើកទ្វារ​ស្វាគមន៍​អតិថិ​ជនជាតិ និង​អន្តរជាតិ ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​ចូលរួមចំណែក​បម្រើ​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជា​ធុរកិច្ច​។​

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន ជីប ម៉ុង ក្រោម​ការដឹកនាំ​របស់ លោកជំទាវ​អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េង ដែលជា​ម្ចាស់​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ដែលជា​សណ្ឋាគារ​លំដាប់​ពិភពលោក​មាន​ប្រភព​កំណើត​ពី​សហរដ្ឋអាមេរិក បានរៀបចំ​ពិធី​ក្រុង​ពាលី​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​និង​ភាព​រីកចម្រើន​ឲ្យ​កើតមាន​ដល់​ពេលដែល​សណ្ឋាគារ​ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ​។​

​សណ្ឋាគារ​បែប​ប្រណិត​ដែលមាន​ដល់​ទៅ​២៤៧​បន្ទប់​ស្នាក់នៅ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ផ្សាភ្ជាប់​ភ្ញៀវ​ទេសចរណ៍ និង​ធុរជន​ពី​គ្រប់ទិសទី​នៃ​សកលលោក​មកកាន់​ប្រទេស​កម្ពុជា លើកមុខ​មាត់​វិស័យ​បដិសណ្ឋារកិច្ច បម្រើ​តម្រូវការ​ស្នាក់នៅ​បែប​ប្រណិត​ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​បង្កើត​ឱកាស​ការងារ​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាជន​កម្ពុជា​។​

​ជីប ម៉ុង យកចិត្ត​ទុក​ក្នុង​ការងារ​អភិរក្ស​សម្បត្តិ​ប​តិក​ភណ្ឌ​តាមរយៈ​ការរក្សា​ទុក និង​ការជួសជុល​អគារ​សម័យ​បារាំង​កម្ពស់​ពីរ​ជាន់​នៅ​កណ្តាល​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដើម្បី​បង្ហាញ​ពី​តុល្យភាព​នៃ​សម័យបុរាណ និង​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា​
​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ជា​គម្រោង​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ដំបូងបង្អស់ របស់​ក្រុមហ៊ុន ជីប ម៉ុង ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​ខ្នាត​យក្ស​មួយ​ដែល​តែងតែ​ផ្តោតទៅលើ​ការចូលរួម​បរិច្ចាគ​ទៅកាន់​សង្គម​វិញ​។​
​មិនទាន់​នឹង​ចាប់ផ្តើម​ដំណើរការ​ផង សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បាន​នាំមក​នូវ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ជុំវិញ​គម្រោង​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍ ជាក់ស្តែង​ការជួសជុល​និង​ស្ថាបនា​ពង្រីក​ផ្លូវ​លេខ​១៧៨ និង​ដាក់លូ​សងខាង​ចាប់ពី​មហាវិថី ព្រះ​នរោត្តម ដល់​វិថី​ព្រះស៊ីសុវត្ថិ ដែល​ចំណាយ​អស់​ទឹកប្រាក់​ជាង​៦០​ម៉ឺន​ដុល្លារ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​សាធារណជន​ដែល​ធ្វើដំណើរ​កាត់​សណ្ឋាគារ​។

​វត្តមាន​របស់ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ របស់​ក្រុមហ៊ុន ជីប ម៉ុង នឹង​នាំមក​នូវ​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​សោភណភាព​រាជធានី​ភ្នំពេញ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ពាណិជ្ជកម្ម​ដ៏​សម្បូរបែប​មួយ​នេះ​។

​ហៃ​យ៉ា​ត រី​ជិន​ស៊ី ជា​យីហោ​មួយ​របស់ ហៃ​យ៉ា​ត់ ហូ​ថេ​ល ខ​ប​ភើ​រិ​សិន ដែលជា​ក្រុមហ៊ុន​សណ្ឋាគារ​សហរដ្ឋ​អាមេរិក​មាន​វត្តមាន​ក្នុង​ទីផ្សារ​អន្តរជាតិ​រយៈពេល​ជាង​៦​ទសវត្ស ហើយ​ដែល​មកដល់​ពេលបច្ចុប្បន្ន​នេះ សណ្ឋាគារ ហៃ​យ៉ា​ត់ មាន​ចំនួន​សរុប​៩៥០​នៅក្នុង​៦៧​ប្រទេស​ក្នុង​៦​ទ្វីប​លើ​ពិភពលោក​៕
​ដោយ​៖CEN

​ ​ ​

×