Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះបង្ក្រាប ដាយ​ម៊ិ​ន​ម៉ាស្សា ដែល​សង្ស័យ​បង្កប់​សេវាកម្ម​ផ្លូវភេទ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ នា​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​បង្ក្រាប​ទីតាំង ដាយ​ម៊ិ​ន​ម៉ាស្សា ដែល​សង្ស័យ​បង្កប់​សេវាកម្ម​ផ្លូវភេទ​ស្ថិតនៅ​ផ្លូវ​លេខ​២២២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះបង្ក្រាប និង​បិទ​ទីតាំង ម៉ាស្សា​ក្រោយ​មានការ​ចែកចាយ​វីដេអូ​តាម​បណ្ដាញ​សង្គម Facebook សង្ស័យ​មាន​បម្រើ​សេវាកម្ម​ផ្លូវភេទ​។ ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក សុខ ពេញ​វុ​ធ​ជា​អភិបាល បាន​ចុះបង្ក្រាប និង​បិទ​អាជីវកម្ម​ទីតាំង​ម៉ាស្សា​យីហោ «Diamond Massage» នៅ​ខណ្ឌដូនពេញ ក្រោយ​មានការ​ចែកចាយ​វីដេអូ​តាម​បណ្ដាញ​សង្គម Facebook សង្ស័យថា ទីតាំង​នេះ​មាន​បង្កប់​សេវាកម្ម​បម្រើ​ផ្លូវភេទ​។​

​លោក សុខ ពេញ​វុ​ធ បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ទីតាំង​ម៉ាស្សា «Diamond Massage» នេះ​តែម្ដង​។ លោក​បន្តថា នៅពេល​កម្លាំង​ជំនាញ​ចុះទៅ​ដល់ទី​តាំង​ម៉ាស្សា​នេះ មិនបាន​បើកទ្វារ​នោះទេ គឺ​បិទទ្វារ​ចាក់សោ ដោយ​មានតែ​សន្ដិសុខ​ម្នាក់​ប៉ុណ្ណោះ​នៅ​យាម ប៉ុន្តែ​ដោយមាន​ការឯកភាព​ពី​តំណាង​អយ្យការ កម្លាំង​សមត្ថកិច្ច​បានសម្រេច​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន និង​ហៅ​សន្តិសុខ​រូបនេះ​ទៅ​សួរនាំ​បន្តទៀត​៕​ដោយ​៖​ហេង វុត្ថា​



×