Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ត្រៀម​រៀបចំ វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បាន​ត្រៀម​រៀបចំ​វេទិកា សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប លើក​ទី​១ ដំបូង​គេ នៅ​ប្រទេស​កម្ពុជា ដែល​និង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹងថា វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១​នេះ ជា​វេទិកា​របស់​អ្នកដឹកនាំ​អាជីវកម្ម មកពី​ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប ក្នុង​គោលបំណង ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ក្នុង​តំបន់​ទាំងពីរ​គឺ​អាស៊ី និង​អឺរ៉ុប​។​

​ប្រធានបទ​នៃ​ការរៀបចំ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​នេះ ក្រសួងពាណិជ្ជកម្ម បានសម្រេច​កំណត់​យក​ចំណងជើង​ថា “LEVERAGING GLOBAL VALUE CHAIN AND MULTILATERALISM FOR INCLUSIVE GROWTH IN THE 4IR AND NEW NORMAL TRANSITION” ។

​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា ក្នុងការ រៀបចំ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១​នេះ មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ក្រុមការងារ​ទាំង​៣ គឺ​១-​ក្រុមការងារ​ឯកសារ និង​ផ្សព្វផ្សាយ​ព័ត៌មាន ២-​ក្រុមការងារ​ពិធីការ រៀបចំ​កន្លែង​ប្រជុំ ដឹកជញ្ជូន សិល្បៈ និង​សន្តិសុខ និង​៣-​ក្រុមការងារ​ផ្នែក​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ ដោយ​ផ្ដោតជាសំខាន់​ទៅលើ​៖ ការពិនិត្យ កែសម្រួល​ខ្លឹមសារ​ឯកសារ​ពាក់ព័ន្ធ នឹង​ការរៀបចំ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​ដែល​កម្ពុជា​គ្រោង​នឹងធ្វើ​នៅពេល​ខាងមុខ​។​

​ដោយ​បច្ចុប្បន្ន​ស្ថិតក្នុង​បរិការណ៍ នៃ​ការ​រាតត្បាត​ជំងឺ COVID-19 ការរៀបចំ​វេទិការ​នេះ ក៏បាន​គិតគូ​ពី​ឧបករណ៍​សុវត្ថិភាព ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​ចំនួន​ភ្ញៀវ​ចូលរួម បន្ទប់​ប្រជុំ គម្លាត​សុវត្ថិភាព ម៉ាស ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ឧបករណ៍​ថត​សីតុណ្ហភាព ដោយ​អនុលោម​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។​

​គួរ​បញ្ជាក់ថា បើតាម​ឯកឧត្តម ប៉ាន់ សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេស​កម្ពុជា មិន​ថា​ផ្នែក​នយោបាយ សេដ្ឋកិច្ច ឬ​វប្បធម៌​ឡើយ ហើយ​បច្ចុប្បន្ន ASEM មាន​ដៃគូរ​ចំនួន​៥៣ ក្នុងនោះ​២១​ប្រទេស​មកពី​អាស៊ី ៣០​ប្រទេស​មកពី​អឺរ៉ុប និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន ព្រមទាំង​សហភាព​អឺរ៉ុប លើសពីនេះ ASEM បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូរ និង​កិច្ចសហប្រតិបត្ដិការ​អា​ស៊ី​-​អឺរ៉ុប ដើម្បី​លើកកម្ពស់​សន្ដិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​៕
​ដោយ​៖CEN


×