តាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ សម្រុកទិញពន្ធផ្លូវយានយន្តយ៉ាងច្រើនកុះករ នៅសាខាពន្ធដារខេត្ត ខណៈដែលថ្ងៃស្អែកទី១ ខែធ្នូ ខាងមុខនេះ ជាថ្ងៃដែលត្រូវចាប់ផាកពិន័យ ។ នៅព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅសាខាពន្ធដារខេត្តតាកែវ មន្ត្រីជាច្រើនកំពុងមរមារញឹកលក់ក្រដាស់បង់ពន្ធផ្លូវលើយានយន្ត ឲទៅបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រុកចូលមកបង់ពន្ធផ្លូវលើយានយន្ត របស់ខ្លួនមុនកាលកំណត់ ជៀសវាងមានការផាកពិន័យ ។
បងប្រុសដែលជាម្ចាស់យានយន្តម្នាក់រស់នៅស្រុកត្រាំកក់ខេត្តតាកែវបាននិយាយថា លោកបានមកពីព្រឹកបន្តិច ដើម្បីបានបង់ពន្ធផ្លូវចំពោះរថយន្តរបស់គាត់ លោកបន្តថា ការបង់ពន្ធផ្លូវនៅថ្ងៃនេះ គឺមានមនុស្សសម្រុកចូលមកទិញច្រើន តែដោយសាររថយន្តបងលោកមានកាតសម្គាល់លើការបង់ពន្ធផ្លូវដែលចុះក្នុងប្រព័ន្ធរួច ទើបធ្វើឲគាត់បង់ពន្ធផ្លូវបានលឿន ជាងអ្នកដែលមិនទាន់មានកាតសម្គាល់បង់លើរថយន្តរបស់ខ្លួន ព្រោះនៅបំពេញឯកសារ និងបញ្ជាក់ជាច្រើនលើកច្រើនសារទើបអាចបង់ពន្ធផ្លូវនេះបាន ។
សូមបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋមកបង់ពន្ធផ្លូវនៅសាខាពន្ធដារខេត្តតាកែវ គឺមានការគោរពទៅតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុលនិងសាប៊ូ ។ ដោយឡែក លោក ងួន សុវណ្ណ ប្រធានសាខាពន្ធដារខេត្តតាកែវ មិនអាចផ្តល់បទសម្ភាសន៍បានទេ ចំពោះអាត្រាភាគរយនៃចំនួនប្រជាពលរដ្ឋ ចូលមកបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវលើរថយន្ត មានចំនួនកើនឡើង ឬថយចុះនៅឡើយទេបើធៀបនិងឆ្នាំ ២០១៩ ៕ដោយ៖ តាកែវ