ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូពីរនាក់ប្ដីប្រពន្ធ បណ្ដាលឲ្យស្លាប់ប្រពន្ធមានផ្ទៃពោះ ៦ខែ រីឯប្ដីរងរបួសស្រាល ចំណែកតៃកុងរថយន្តបន្តបើករត់ទៅមុខអូសម៉ូតូ នៅក្រោមរថយន្តជាច្រើនម៉ែត្រ រួចក៏បើកទ្វារត់គេចខ្លួនបាត់ស្រម៉ោល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៦ និង ២០ នាទីល្ងាចថ្ងៃអាទិត្យទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរ នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ មួយគ្រឿងដែលពាក់ផ្លាកលេខ ស្វាយរៀង 1J 9865 ធ្វើដំណើតាមបណ្តោយផ្លូវ វិមានឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច គោលបំណងវិលមកពីស្រុកកំណើតបម្រុងនិងត្រឡប់ទៅបន្ទប់ជួលវិញ ខណៈមកដល់ចំណុចកើតហេតុ ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿងដែលពាក់ផ្លាកលេខ ព្រះសីហនុ 3A7295
ធ្វើដំពីខាងក្រោស្របទិសដៅពីលិចមកកើតដូចគ្នា មកបុកពីក្រោយម៉ូតូពេញទំហឹង រួចកិនពីលើបណ្តាលឲ្យស្លាប់ស្ត្រីជាប្រពន្ធថែមទាំងមានកូន៦ ខែ បែកខួរស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯប្តីរងរបួសស្រាល ។
សពជនរងគ្រោះ ឈ្មោះ ស្រី ជាក់ ភេទស្រី អាយុ២៥ ឆ្នាំ មានកូនក្នុងពោះ ៦ខែ មុខរបរធ្វើរោងចក្រ។ មានស្រុកកំណើតនៅខេត្តស្វាយរៀង ប្តីមានឈ្មោះ សុ ជាតិ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ធ្វើរោងចក្រដូចគ្នា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញ ចុះមកដល់រួចក៏ប្រគល់ឲ្យទៅខាងចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត