អ្នកណែនាំភ្ញៀវទេសចរសួនសត្វ Matthew Smith បានកត់ត្រាទុកនូវដំណើរការបន្តពូជរបស់ពួកតោក្នុងតំបន់អភិរក្ស Sabi Sands ប្រទេសអាហ្វ្រិកខាងត្បូង -នេះបើតាម Latest Sightings ចុះផ្សាយកាលពីថ្ងៃ ១៣កុម្ភៈ ។ តាមនោះនៅតំបន់អភិរក្សនេះមានតោ ៥ ក្បាល ក្នុងហ្វូងតោ Eyrefield បានចាកចេញពីឆ្នាំទៅមិញ ពេលនេះក្នុងហ្វូងតោ នៅសល់តែតោញី២ក្បាល ហើយបើតាម Smith នោះ អនាគតលូតលាស់នៃហ្វូងតោបច្ចុប្បន្នអាស្រ័យលើតោញីទាំង ២ក្បាល។
លោករំលឹកឡើងវិញថា “តោញីទាំង២ នាំគ្នារត់គេចចេញពីពពួកតោឈ្មោល។ នៅយប់នោះមានសំឡេងគ្រហឹមយ៉ាងខ្លាំងនៅក្នុងចំណោមហ្វូងតោ។ លុះព្រឹកឡើងយើងខ្ញុំបានឃើញតោឈ្មោល ៣ក្បាល និងតោញី១ក្បាល ពួកតោឈ្មោលបានបណ្តេញតោឈ្មោលដទៃទៀតចេញ រួចពួកវាទាំង ៣បានធ្វើការបន្តពូជយ៉ាងឆាប់ៗ។
Smith បកស្រាយបន្ថែមថា “ខ្ញុំពុំធ្លាប់បានឮហើយតោញីអាចបន្តពូជជាមួយតោឈ្មោលច្រើនក្បាលក្នុងរយៈពេលមួយខ្លី ហើយនៅពីមុខតោឈ្មោលដ៏ទៃទៀត។ តោឈ្មោលទាំង៣នោះប្រហែលជាបងប្អូននឹងគ្នា តែពេញចិត្តនឹងការបន្តពូជនេះ”។
តាម Smith ដដែលឲ្យដឹងថា បាតុភាពបែបនេះ ប្រហែលជាតោឈ្មោលទាំងនោះទើបមានអាយុជិត ៥ឆ្នាំប៉ុណ្ណោះ វានៅក្មេងពុំទាន់បង្កើតបានអំណាចត្រួតត្រា។ តោញីមួយក្បាលនេះបាន “សប្បាយ” ជាមួយអាឈ្មោលទាំង៣ ក្នុងរយៈពេលប្រមាណ ៣ថ្ងៃ វាហាក់ដូចជាចូលចិត្តអាឈ្មោល ២ក្បាល ដែលមានរោមលើក្បាលច្រើន នេះបើតាមការសង្កេត៕ សូយន