Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មន្ត្រី គឺ​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទេ​

​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រីរាជការ​នៅ​ក្រសួងយុត្តិធម៌ គឺ​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ព័​ត៍​មាន​មួយ​ចំពោះ​បាន​ផ្សព្វផ្សាយ​ព័​ត៍​មាន​មិន​ពិត​ថា លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានប្រកាសថា បើ​យោងតាម​លទ្ធផល​ពី​ក្រសួងសុខាភិបាល គិត​មក​ត្រឹម​ម៉ោង​នេះ ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌ រួម​និង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ​ក្នុង​វិស័យ​តុលាការ គឺ​ពុំមាន​នរណាម្នាក់​មា​នល​ទ្ធ​ផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះទេ​។​

​ទន្ទឹមនេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌ រួម​និង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ​ក្នុង​វិស័យ​តុលាការ ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល បាននិងកំពុង​ដាក់ខ្លួន​អោយនៅ​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) ព្រមទាំង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

ដោយ៖CEN

×