ភ្នំពេញ, ខែវិច្ឆិកា ថ្ងៃទី៣០, ២០២០ – ជាផ្នែកមួយនៃបេសកម្មក្នុងការដាក់សេវាកម្មបម្រើអតិថិជនជាប្រព័ន្ធឌីជីថល ការិយាល័យឥណទាន កម្ពុជា (ហៅកាត់ CBC) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាច ពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន។ នេះជាលើកដំបូងបំផុតដែល ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថលបែបរួមបញ្ចូលមួយ ដែលជំរុញអោយមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និងអក្ខរកម្មហិរញ្ញវត្ថុ។
ជាមួយនឹងកម្មវិធីទូរស័ព្ទ “CBC Mobile” ការិយាល័យឥណទាននៅកម្ពុជា កំពុងព្យាយាមបំពេញអ្វីដែលកំពុងមានចន្លោះក្នុងវិស័យ ផ្នែកហិរញ្ញវត្ថុ និងឥណទានដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីចុះឈ្មោះនៅក្នុងកម្មវិធី នេះដែលមានលើប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់ ដែលមានប្រវត្តិខាងធ្វើការកម្ចីអាចពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបាននូវទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទានភា្លមៗ។
ប្រធាននាយកប្រិត្តិបត្តិរបស់ការិយាល័យឥណទានកម្ពុជា លោក អឿ សុធារ័ត្ន បានមានប្រសាសន៏ថា: “ការផ្តល់ជូនប្រជាជនកម្ពុជានូវចំណេះដឹងនៃពត៌មានខាងឥណទានដែលមានភាពសុក្រឹត និងទាន់ពេលវេលាគឺជាជំហានមួយដ៏សំខាន់ក្នុងការវិវឌ្ឍន៍ និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។”
លោកបានបន្តថា: “របាយការត្រីមាសចុងក្រោយបំផុតរបស់យើង បានបង្ហាញថាកម្ចីទិញផ្ទះកើនឡើងដល់១៨ភាគរយ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ ៤.៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅចុងខែកញ្ញានាឆ្នាំនេះ។ ដូច្នេះហើយ យើងត្រូវប្រាកដថា នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានភាពចល័តខាងសេដ្ឋកិច្ច និងការខ្ចីប្រាក់កាន់តែច្រើនដើម្បីបង្កើនផលប័ត្រទ្រព្យសម្បត្តិ ពួកគេក៏ត្រូវបានផ្តល់ជូននូវឧបករណ៍ដើម្បីគ្រប់គ្រងឥណទានរបស់ពួកគេដែលប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់កម្ចី។ កម្មវិធីទូរស័ព្ទ CBC មានតួនាទីជំរុញការរីកចម្រើនប្រកបដោយស្ថេរភាព និងចីរភាពតាមរយៈតម្លាភាព។
ដើម្បីធ្វើការចុះឈ្មោះ អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះមក រួចធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនតាមរយៈនីតិវិធីធម្មតាមួយ។ បន្ទាប់មកពួកគេអាចទទួលបាននូវសេវាកម្មជាច្រើនរបស់កម្មវិធីទូរស័ព្ទដៃនេះ ដែលរួមមាន “របាយការណ៍ខ្ញុំ” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ស្នើសុំរបាយការណ៍ឥណទានរបស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងព្រមទាំងតាមដានប្រវត្តិឥណទានរបស់ពួកគេជាមួយស្ថាប័នហិរញ្ញវត្ថុទាំងអស់ផងដែរ។ ជាមួយនឹងសេវាកម្ម “តាមដានឥណទានរបស់ខ្ញុំ” អ្នកប្រើប្រាស់អាចទទួលការជូនដំណឹងជាសារតាមពេលវេលាជាក់ស្តែងទៅលើសកម្មភាពប្រាក់កម្ចី
របស់ពួកគេដូចជា ការស្នើសុំធ្វើប្រាក់កម្ចីថ្មី ការទូទាត់ប្រាក់ទាន់ពេលវេលា និងការខកខាននៃការបង់ប្រាក់ជាដើម។
លើសពីនេះទៀតជាមួយ K-Score អ្នកប្រើប្រាស់អាចធ្វើការត្រួតពិនិត្យពិន្ទុឥណទានរបស់ពួកគេបានដោយផ្ទាល់ ដើម្បីជាភាពងាយស្រួលសម្រាប់ពួកគេក្នុងការវាស់សក្តានុភាពនៃហានិភ័យឥណទាន និងលទ្ធភាពនៃការមិនបង់ប្រាក់។ មុនពេលដែលមានកម្មវិធីទូរស័ព្ទដៃ CBC មានតែអ្នកឱ្យខ្ចីប្រាក់ប៉ុណ្ណោះអាចទទួលបានព័ត៌មានអំពីពិន្ទុឥណទានរបស់អ្នកខ្ចី។
ជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ CBC សង្ឃឹមថាអ្នកប្រើប្រាស់នឹងអាចរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ និងទម្លាប់ល្អក្នុងការគ្រប់គ្រងឥណទាន ការរៀបចំចាប់យកឱកាសនៃហិរញ្ញវត្ថុ និងបង្ហាញពីឥណទានរបស់ខ្លួន ពង្រឹងអំណាចក្នុងការចរចារបស់ពួកគេ ខណៈពេលដែលមានការកែលម្អភាពត្រឹមត្រូវនៃព័ត៌មានឥណទានរបស់ពួកគេតាមរយៈសេវាកម្មដោះស្រាយជម្លោះតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះក៏ផ្តល់ជូននូវសម្ភារៈសម្រាប់សិក្សា និងធនធានស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានថ្មីៗពីទីផ្សារឥណទាន និងនិន្នាការដែលកំពុងមានភាពពេញនិយមក្នុងវិស័យហិរញ្ញវត្ថុផងដែរ។
អ្នកប្រើប្រាស់ដែលមានសញ្ជាតិកម្ពុជាអាចទទួលបានរបាយការណ៍ឥណទានមួយឆ្នាំមួយដងដោយឥតគិតថ្លៃ។ សម្រាប់របាយការណ៍ឥណទាន និងសេវាកម្មជាវបន្ថែមផ្សេងទៀតនឹងតម្រូវអោយមានការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើ កាតវីសា (Visa) ម៉ាស្ទ័រកាត (MasterCard), JCB, UnionPay ឬ កាត DCI។ CBC ក៏គ្រោងនឹងដាក់បញ្ចូលសេវាទូទាត់បាគងទៅក្នុងកម្មវិធីទូរស័ព្ទរបស់ពួកគេដើម្បីជួយសម្រួលដល់ប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុជាច្រើន ជាមួយការទូទាត់ប្រតិបត្តិការជាប្រាក់រៀល។
អំពីការិយាល័យឥណទាននៅកម្ពុជា
ចាប់តាំងពីឆ្នាំ ២០១២ ការិយាល័យឥណទាននៅកម្ពុជា (CBC) បានក្លាយខ្លួនជាអ្នកនាំមុខគេខាងផ្តល់សេវាកម្មផ្នែក ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយវិភាគ និងសេវាកម្មរាយការណ៍ពីឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ CBC ជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍នៃការសម្រេចចិត្តធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុតាមរយៈការផ្តល់ជូនដំណោះស្រាយជាច្រើនដូចជា៖ របាយការណ៍ឥណទានរបស់អតិថិជន របាយការណ៍ឥណទាននៃពាណិជ្ជកម្ម K-Score របាយការណ៍វិភាគទិន្នន័យ សេវាកម្មត្រួតពិនិត្យផលប័ត្រ សេវាកម្មពិនិត្យផលប័ត្រ និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជនផ្សេងៗទៀត។
ព័ត៍មានបន្ថែមសូមទំនាក់ទំនង:
s.phay@creditbureau.com.kh
+855 86 999 760 ៕
ដោយ៖CEN