ភ្នំពេញ ៖ រន្ធត់ណាស់បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រចតចោល បណ្តាលឲ្យស្លាប់ពេលបញជូនដល់មន្ទីរពេទ្យ ។ ចំណែកឯតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃចន្ទទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ដែលពាក់ផ្លាកលេខ 3A 6599 ចតចោលនៅលើដងផ្លូវដាក់អីវ៉ាន់ ស្រាប់តែភ្លាមៗនោះដែរ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក beat មួយគ្រឿងដែលពាក់ផ្លាកលេខ កណ្តាល 1AI 84 04 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ពេញទំហឹង បណ្តាលឲ្យបោកក្បាលនិងថ្នល់ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនរងគ្រោះ ឈ្មោះ អ៊ុច ប៉ាវ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ធ្វើការផ្នែកគិតលុយ មានប្រពន្ធ និងមានស្រុកកំណើត នៅខេត្តកណ្តាល។
ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះមកដល់រួចប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ក្រុង ចុះមកវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សា មេត