ចាប់ពីខែកុម្ភៈឆ្នាំក្រោយតទៅ ស្ថាប័នហិរញ្ញវត្ថុមិនមែនជាធនាគារ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងមានលទ្ធភាពភ្ជាប់ដោយផ្ទាល់ទៅកាន់ប្រព័ន្ធសេវាកម្មទូទាត់លក់រាយដូចជាប្រព័ន្ធការផ្ទេរប្រាក់រហ័សនិងសុវត្ថិភាព (FAST) និងប្រព័ន្ធ PayNow ។
អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទេរប្រាក់ទាន់ពេលវេលារវាងគណនីធនាគារនិងកាបូបអេឡិចត្រូនិចក៏ដូចជាតាមរយៈកាបូបអេឡិចត្រូនិចផ្សេងៗគ្នា។
បច្ចុប្បន្នកាបូបអេឡិចត្រូនិកភាគច្រើនតម្រូវឱ្យប្រើកាតឥណពន្ធឬកាតឥណទានដើម្បីបញ្ចូលទឹកប្រាក់ ហើយការផ្ទេរប្រាក់រវាងកាបូបអេឡិចត្រូនិចក៏មិនអាចទៅរួចដែរ។ អាជីវកម្មដែលបានចាប់ដៃគូ ជាមួយធនាគារ ដែលមានប្រព័ន្ធ FAST ចំនួន២៣ ឬ ធនាគារដែលមានប្រព័ន្ធ PayNow ចំនួន៩ នឹងទទួលបានអត្ថប្រយោជន៍ពីការផ្តួចផ្តើមនេះ។
កាបូបអេឡិចត្រូនិកដែលធ្លាប់ជា ប្រព័ន្ធអេកូឡូស៊ីបិទជិត (closed-loop ecosystems) ក៏នឹងអាចទទួលការទូទាត់សាច់ប្រាក់ទាន់ពេលបានដែរ ពីអ្នកប្រើប្រាស់នូវកាបូបអេឡិចត្រូនិចដទៃទៀត ដែលប្រើប្រាស់កម្មវិធីធនាគារចល័តផ្សេងទៀត ដែលធនាគារនោះជាសមាជិកនៃប្រព័ន្ធ FAST និង ប្រព័ន្ធ PayNow។
MAS បាននិយាយថា “នេះនឹងអនុញ្ញាតឱ្យអាជីវកម្មនេះ អាចទទួលបានទីផ្សារធំជាងមុន សម្រាប់អតិថិជនបើប្រើធៀបពីមុន សម្រាប់ទទួលបានការទូទាត់តាមអេឡិចត្រូនិកភ្លាមៗនិងយ៉ាងរលូន”។ ស្ថាប័នដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានទូទាត់ធំៗក្រោមច្បាប់សេវាកម្មទូទាត់នឹងអាចភ្ជាប់ដោយផ្ទាល់តាមរយៈច្រកចេញចូលនៃកម្មវិធីទូទាត់សាច់ប្រាក់(API)ថ្មី។
MAS បាននិយាយថា“ ច្រកចេញនៃការទូទាត់ប្រាក់ API គឺផ្តោតទៅលើរចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ហើយអាចត្រូវបានប្រើប្រាស់ដោយធនាគារផ្សេងទៀតនិងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារនាពេលអនាគត”។
នាយកគ្រប់គ្រង MAS លោក Ravi Menon បាននិយាយថាការតភ្ជាប់ដោយផ្ទាល់ទៅកាន់ FAST និង PayNow“ នឹងបិទគម្លាតក្នុងដំណើរទូទាត់តាមអេឡិចត្រូនិករបស់សិង្ហបុរី” ។ លោក Menon បានមានប្រសាសន៍ថា“ អតិថិជនដែលប្រហែលជាមិនទាន់មានលទ្ធភាពប្រើប្រាស់ឥណពន្ធរឺប័ណ្ណឥណទានដើម្បីផ្ញើប្រាក់តាមកាបូបអេឡិចត្រូនិចរបស់ពួកគេឥឡូវនេះនឹងមានជំរើសក្នុងការធ្វើដោយផ្ទាល់តាមរយៈគណនីធនាគាររបស់ពួកគេ” ។ លោកបានបន្ថែមថាការអនុម័តការទូទាត់តាមអេឡិចត្រូនិកនឹងកាន់តែ“ សាមញ្ញជាង” សម្រាប់បុគ្គលនិងអាជីវកម្ម៕
ប្រភព៖ CNA
ដោយ៖CEN