Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥស្សរជន និង​មន្ត្រីរាជការ​រដ្ឋសភា​ដែលមាន​ហានិភ័យ​ក្នុងការ​ឆ្លង​កូ​វីដ​១៩ មាន​ចំនួន ៦៦ នាក់

​ភ្នំពេញៈ ឥស្សរជន និង​មន្ត្រីរាជការ នៅក្នុង​រដ្ឋសភា ដែលមាន​ហានិភ័យ​មធ្យម និង​ទាប ក្នុង​ការឆ្លង កូ​វីដ​១៩ មាន​ចំនួន​សរុប ៦៦ នាក់ ។ ហើយ អគ្គ លេខាធិការ​រដ្ឋសភា​ក៏បាន ស្នើសុំ​ឲ្យ មាន​វិធានការ​ចំពោះ​តំណាងរាស្ត្រ និង​មន្ត្រីរាជការ រដ្ឋសភា ដែល ពាក់ ព័ន្ធ​នឹង​លោក ឡូយ សុផាត ដែល បាន ជាប់ ពាក់ ព័ន្ធ ជាមួយ លោក​ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ ក្រសួង មហាផ្ទៃ ដែល​ពិនិត្យ ឃើញថា មាន មេរោគ​កូវ​ដី​១៩​។ នេះ បើ​យោងតាម លិខិត របស់លោក​ឡេង ប៉េងឡុង អគ្គ លេខាធិការ​រដ្ឋសភា ផ្ញើជូន​រដ្ឋមន្ត្រី ក្រសួង សុខាភិបាល​កាលពី ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ​២០២០​។

​យោងតាម​បញ្ជី​ឈ្មោះ ឥស្សរជន និង​មន្ត្រីរាជការ នៅក្នុង​រដ្ឋសភា ដែលមាន​ហានិភ័យ​មធ្យម និង​ទាប ក្នុង​ការឆ្លង កូ​វីដ​១៩ មានដូចជាៈ សម្តេច​អគ្គ មហា​ពញា​ចក្រី ហេង សំរិន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្តេចចៅហ្វា​វាំង គង់ សំអុល លោក​ងួន ញិ​ល លោក ស្រី ឃួន សុ​ដា​រី លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនី រ័ត្ន លោក ប្រាជ្ញា ច័​ន្ធ លោក​ជាម យៀប លោក ហ៊ុន ម៉ា​នី លោក​ឡូយ សុផាត លោក​ហ៊ុន ណេង លោក ឈាង វុន លោក ស្រី ឡោក ខេង រួមទាំង មន្ត្រី មួយចំនួនទៀត​….៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×