Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្តេ សម្តែង​នូវ​ការដឹងគុណ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន

​ភ្នំពេញៈ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ លោក ទួ​រ ម៉ា​តាន់ រ៉ូ​អាក់ បាន​សម្តែង​នូវ​ការដឹងគុណ​ដ៏​ស្មោះស្ម័គ្រ​ជូន ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការ​ផ្តល់នូវ​ម៉ាស់ ចំនួន ១​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​ផ្សេងទៀត ជូន​ដល់​ប្រជាជន​ទី​ម័​រ​ឡេ​ស្ដេ​។ នេះ​បើ​យោងតាម​លិខិត​របស់លោក ទួ​រ ម៉ា​តាន់ រ៉ូ​អាក់ ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ដែល​ត្រូវបាន​ក្រសួងការបរទេស​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែធ្នូ នេះ​។​

​លោក ទួ​រ ម៉ា​តាន់ រ៉ូ​អាក់ បាន​បញ្ជាក់ថា កាយវិការ​សាមគ្គីភាព​នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ និង​ជាការ​គូសបញ្ជាក់​នូវ​សមានចិត្ត​ចែករំលែក និង​ការយកចិត្តទុកដាក់​ទៅវិញទៅមក​រវាង​ប្រជាជន នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ​។ ដូច​ការលើកឡើង​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលថា នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ដែល​នឹង​អនុញ្ញាតឱ្យ​យើង​អាច​ជំនះបាន​លើ​ជំងឺ​រាតត្បាត កូ​វីដ​-១៩​។​

​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ដែល​លោក​បានទទួល​នូវ​លិខិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​នាំមក​នូវ​ការប្តេជ្ញាចិត្ត និង​សាមគ្គីភាព​ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ជួយឧបត្ថម្ភ​ដល់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ នៅក្នុង​ដំណាក់កាល​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​នេះ​។​

​តាងនាម​រដ្ឋាភិបាល និង​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ លោក​សូម​សម្តែង​នូវ​ការដឹងគុណ​ដ៏​ស្មោះស្ម័គ្រ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការ​ផ្តល់នូវ​ម៉ាស់​ចំនួន ១​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​ផ្សេងទៀត ជូន​ដល់​ប្រជាជន​ទី​ម័​រ​ឡេ​ស្ដេ​។ កាយវិការ​សាមគ្គីភាព នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ និង​ជាការ​គូស បញ្ជាក់​នូវ​សមានចិត្ត​ចែករំលែក និង​ការយកចិត្តទុកដាក់​ទៅវិញទៅមក​រវាង​ប្រជាជន នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ​។ ដូច​ការលើកឡើង​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលថា នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ដែល​នឹង​អនុញ្ញាតឱ្យ​យើង​អាច​ជំនះបាន​លើ​ជំងឺ​រាតត្បាត កូ​វីដ​-១៩​។​

​ឆ្លៀតឱកាស​នេះ សូម​សម្តែង​ផងដែរ​នូវ​ការដឹងគុណ​ចំពោះ​ការគាំទ្រ​ឥត​ងាករេ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អស់​រយៈកាល ជាច្រើន​ឆ្នាំកន្លងមក​។ លោក​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ការគាំទ្រ​នេះ នៅក្នុង​កិច្ចដំណើរការ​នាំទៅរក​ការអនុម័ត​ឱ្យ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ក្លាយជា សមាជិក​ទី ១១ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

  

×