ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក ford មួយគ្រឿងដល់ស្តុបបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង ចំណែកឯតៃកុងទាំងសងខាងរងរបួសស្រាល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០និង ៤០ នាទីយប់ ថ្ងៃពុធទី ២ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវណតព្រីតកែងនឹងផ្លូវ ៤០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2V 0010 បើកបរដោយបុរសម្នាក់ក្នុងទិសដៅ ពីត្បូងមកជើងក្នុងល្បឿនមធ្យម មកដល់ត្រង់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាក ford មួយគ្រឿងទៀតដែលពាក់ផ្លាកលេខ ភ្នំពេញ2BF 5215 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនជ្រុលមកបុកចំពីខាងមុខរថយន្តកូរ៉េពេញទំហឹងបណ្តាលឲ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង ចំណែកឯរថយន្ត
បង្កវិញរងការខូចខាតផ្ទៃខាងមុខស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះមកដល់រួចក៏ប្រគល់ទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត