Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្ករ​កម្ពុជា​ចំនួន ៦៣% ក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជា​សម្រេចបាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ ៦៤ ៧៤០ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៤៨.៦៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​បរិមាណ​នាំចេញ​នេះ មានការ​កើនឡើង​ចំនួន​ជាង​១៥% តែ​ចំណូល​នៃ​ការនាំចេញ​បាន​ធ្លាក់ចុះ 13.26% ដោយសារ​តម្លៃ​លើ​ទីផ្សារ​អង្ករ​ក្រអូប​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

​នៅក្នុង​ខែវិច្ឆិកា​នេះដែរ អង្ករ​របស់​កម្ពុជា បាន​នាំចេញ​ចំនួន ៦១% ទៅកាន់​ប្រទេស​ចិន និង ២%​ទៅកាន់​ទីផ្សារ​ទីក្រុង​ហុងកុង ដែលមាន​បរិមាណ​សរុប​ចំនួន ៤០ ៤៨៩​តោន គិត​ជា​ទឹកប្រាក់​ចំនួន ២៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​ដោយឡែក សម្រាប់​រយៈពេល​១១​ខែ នៃ​ឆ្នាំ​២០២០​នេះ ការនាំចេញ​អង្ករ​របស់​កម្ពុ​ជាមាន​ការកើនឡើង​ជិត​១៧% ដែល​គិត​ជា​បរិមាណ​សរុប មាន​ចំនួន ៦០១ ០៤៥ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៤១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ទឹកប្រាក់​នេះ​មានការ​កើនឡើង​ចំនួន​៤៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ ជិត ១២% បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង ឆ្នាំ ២០១៩ ដែល​បាន​នាំចេញ គិត​ជា​ទឹកប្រាក់​ត្រឹម ៣៧២​លាន​តែប៉ុណ្ណោះ​។​

​ក្នុង​រយៈពេល​១១​ខែ​នេះដែរ កម្ពុជា​បាន​នាំចេញ អង្ករ​ក្រអូប ចំនួន ៤៨១២០០​តោន ឬ​ស្មើនឹង​៨០%​នៃ​បរិមាណ​នាំចេញ​សរុប ដែល​ក្នុងនោះ អង្ករ​ក្រអូប​ប្រណិត ប្រភេទ​ម្លិះ​អង្គរ ត្រូវបាន​នាំចេញ​ចំនួន ៥៥% អង្ករ​សែន​ក្រអូប​ចំនួន ២៥%៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×