គ្រុនក្តៅ គឺជាជំងឺមួយដែលជាធម្មតា តែងធ្វើឲ្យមនុស្សមានការភ័យអាសន្ន ជាពិសេសនៅពេលវាបានកើតឡើងមកលើកូនក្មេង ដែលកំពុងជួបប្រទះបញ្ហាសុខភាពផ្សេងៗ ។ គ្រុនក្តៅជាទូទៅកើតឡើងក្នុងចំណោមក្មេងៗ ជាងមនុស្សពេញវ័យ ព្រោះតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅតែកំពុងរីកចម្រើន ហើយពួកគេពុំឆ្លើយតបភ្លាមៗ ចំពោះការឆ្លងរោគទាំងនោះទេ ព្រោះពួកគេប្រតិកម្មនៅពេលពួកគេឈានដល់វ័យជំទង់ ។
មនុស្សជាច្រើនបានងាកទៅរកប្រភេទថ្នាំផ្សេងៗ ដើម្បីបន្ថយសីតុណ្ហភាពរបស់ពួកគេ នៅពេលពួកគេគ្រុនក្តៅ ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំហួសប្រមាណទាំងនេះ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក ដែលមួយចំនួនក្នុងនោះអាចកើតឡើងភ្លាមៗតែម្តង ។
ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់មានឈ្មោះថា Jolisha Sharay បានចែករំលែកវិធីយកដំឡូង អាចជួយអ្នកដទៃកាត់បន្ថយគ្រុនក្តៅ និងផ្តាសាយ ។ យោងតាមនាង កូនប្រុសរបស់នាង កំពុងមានជំងឺគ្រុនផ្តាសាយ អស់រយៈពេល ២ ថ្ងៃ ក្នុងកម្រិត ១០០ ដឺក្រេ ។ នាងបានចាប់ផ្តើមផ្តល់ប្រភេទថ្នាំ Tylenol និង Motrin ដើម្បីព្យាបាល ពិតណាស់ វាបានជួយកាត់បន្ថយតែ១រយៈខ្លីប៉ុណ្ណោះ និងជំងឺគ្រុនក្តៅរបស់កូនប្រុសនាង ក៏ត្រឡប់មកវិញយ៉ាងឆាប់ ។
ទោះយ៉ាងណា បន្ទាប់ពីអានអត្ថបទមួយចំនួន នាងបានរកឃើញថា ដំឡូងអាចជួយបញ្ហាជាច្រើនរបស់នាង ។ នាងបានកាត់ដំឡុងជាចំណិតធំមួយ ដាក់បិទក្រោមបាតជើងទាំងសងខាងរបស់កូន ដោយស្រោបស្រោមជើង ។ ជាលទ្ធផល ជំងឺគ្រុនក្តៅរបស់កូនប្រុសនាងបានធ្លាក់ចុះភ្លាមៗគួរឲ្យត្រេកអរយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា ដំឡូងមានលក្ខណៈពិសេសប្រឆាំងនឹងការរលាកធម្មជាតិ និងអង់ស៊ីម ដែលអាចជួយកាត់បន្ថយកំដៅបាន ៕ ចន្ទី