Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ផ្ដល់​ទឹកប្រាក់​រហូតដល់ ១៥​លាន​ដុល្លារ លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

ភ្នំពេញ សហរដ្ឋអាមេរិក​ផ្ដល់​ទឹកប្រាក់​ប្រមាណ​១៥​លាន​ដុល្លារ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ហើយ​គម្រោង​នេះ​នឹងដាក់​ឲ្យ​ដំណើរការ​ឆាប់ៗ​នេះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​៖ សៀមរាប បាត់ដំបង កំពង់ធំ និង​ពោធិ៍សាត់​។​

​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក និង​អង្គការ USAID​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញថា គ្រោង​នេះ​ផ្ដល់ តាមរយៈ​ភាពជា​ដៃគូ​រវាង​អាជ្ញាធរ​ឥណទាន​អភិវឌ្ឍន៍ (DCA) របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ រួម​ជាមួយនឹង​វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ​AMK វិទ្យាស្ថាន​LOLC (Cambodia) Plc វិទ្យាស្ថាន​សេវា​ហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធី​ដែលមាន​រយៈពេល​៧​ឆ្នាំនេះ​សំដៅ​ដោះស្រាយ​កង្វះ​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ​នាពេល​បច្ចុប្បន្ន​។​

​តាមរយៈ​គម្រោង​ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​ក្នុងការ​បង្កើន​ភាព​ដែល​អាច​ទទួលបាន​នូវ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព​លើក​
​កម្ពស់​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

​លោកស្រី ផលី ដាន់​ហ្វ៊​ត (Polly Dunford) នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ USAID ប្រចាំ នៅ​កម្ពុជា មានប្រសាសន៍ថា​៖ “​យើង​មាន​មោទនភាព​ក្នុងការ​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន ដែល​កំពុង​បម្រើការ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដែលមាន​ប្រជាជន ៧០%​នៃ​ប្រជាជន​សរុប​រស់នៅ ពឹង​ផ្អែកលើ​វិស័យនេះ​”​។ លោកស្រី​បាន​មាន ប្រសាសន៍​បន្ថែមថា​៖ “​យើង​មានការ​ជឿជាក់ថា​ការ បង្កើន​ឥណទាន​ក្នុង​វិស័យ​កសិកម្ម នឹង​គាំទ្រ​យ៉ាង សម្បើម​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​កម្ពុជា ព្រមទាំង​ផ្តល់​ផល​វិជ្ជមាន​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល មិន​ថា​នៅតាម​ទីជនបទ ឬ​ទីប្រជុំជន​នោះទេ​”​។​


​អាជ្ញាធរ​ឥណទាន​អភិវឌ្ឍន៍ (DCA) របស់​ទីភ្នាក់ងារ USAID ធ្វើការ ជាមួយ​វិនិយោគិន ស្ថាប័ន ហិរញ្ញវត្ថុ​ក្នុងស្រុក និង​អង្គការ​អភិវឌ្ឍ​នានា ដើម្បី​រចនា​និង​ផ្តល់នូវ​ជម្រើស​នានា​សម្រាប់​ការវិនិយោគ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ជីវភាព​មាន​ភាពប្រសើរឡើង​។ បច្ចុប្បន្ននេះ អាជ្ញាធរ​ឥណទាន អភិវឌ្ឍន៍ (DCA) បាន​ជួយប្រមូល​ហិរញ្ញប្បទាន​ចំនួន​៤,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុងប្រទេស​ចំនួន​៧៦៕​ ​ដោយ​៖​កូ​ឡាប​

 

×