ភ្នំពេញ ៖ តូបជួសជុលម៉ូតូមួយកន្លែង ត្រូវបានឆ្លងចរន្តអគ្គិភ័យលេបត្របាក់គ្មានសល់តែផេះ
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ តូបខាងលើត្រូវបានម្ចាស់បិទតូបចាក់រួច ចេញទៅក្រៅបាត់ លុះមកដល់វេលាកើតហេតុ ស្រាប់តែឃើញមានផ្សែងយ៉ាងខ្មួលខ្មាញ់ ហុយចេញពីខាងក្នុងមកក្រៅ ទើបនាំគ្នាបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ច ចុះអន្តោគមន៍ភ្លាមៗយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ មកបាញ់ពន្លត់។
សមត្ថកិច្ចបានបញ្ជាក់ថា តូបខាងលើសងដោយស័ង្កសី និងរងការខូចខាតសម្ភារមួយចំនួន តែសំណាងមិនមានមនុស្សរងរបួសនោះទេ។ ចំណែកមូលហេតុនោះ មកពីឆ្លងចរន្តអគ្គិសនី ចេញពីប្រអប់ជាប់បង្គោលភ្លើងជាប់នឹងតូបនោះ៕ រក្សាសិទ្ធិដោយ ៖ សាមេត