ភ្នំពេញ÷បុរសម្នាក់បើករថយន្តក្នុងល្បឿន គេចពីម៉ូតូជ្រុលទៅបុករបងដែកបាក់មួយកង់ រួចបួងចង្កូតបន្តទៅមុខទើជាប់របាំងទ្រូងផ្លូវ ចំណែកឯម្ចាស់រថយន្តមិនមានរងរួសនោះទេ ហើយបានឡើងលើកង់បីជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃចន្ទទី៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបន្តពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសពណ៌ស មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2BI 50 20 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចមកកើតក្នុងល្បឿនល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បានគេចពីម៉ូតូមិនចាំម៉ាកមួយគ្រឿង រួចក៏ជ្រុលចង្កូតទៅបុករបងដែកពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ រួចបន្តទៅមុខទៀត ក៏ទើជាប់និងរបាំងទ្រូងផ្លូវ ចំណែកឯរថយន្តវិញ រងការខូចខាតផ្ទៃពីខាងមុខស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចរាចរណ៍ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ បន្តទៅខាងជំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួចស្ទូចយករថយន្ត ទៅរក្សាទុកនៅចរាចរណ៍ក្រុង រង់ចាំដំណោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត