ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយចងកក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជាប់បន្ទប់ជួល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃព្រហស្បតិ៍ទី ១០ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះម៉ៅរេត អាយុ ៣៣ ឆ្នាំ មុខរបរធ្វើជាងសំណង់ មានប្រពន្ធ និងកូន ៣នាក់ មានស្រុកកំណើត នៅខេត្តសៀមរាប។
ប្រភពព័ត៌មានពីមិត្តភក្តិ ជនរងគ្រោះបានបញ្ជាក់ប្រាប់សារព័ត៌មាន CEN ថាមុនពេលកើតហេតុជនរងគ្រោះបានសម្រាកនៅបន្ទប់ខាងក្នុង ហើយគាត់សម្រាកនៅខាងក្រៅស្រាប់តែជនរងគ្រោះបានបិតភ្លើងរួចដើចូលក្នុងបន្ទប់ទឹក ហើយគាត់ឆ្ងល់ឃើញចូលបន្ទប់ទឹកយូរក៏នាំគ្នាដើរទៅឃើញជនរងគ្រោះសរសេរអក្សរនៅកន្លែងគាត់សម្រាក។ គាត់សរសេរថា(ខ្ញុំសុំទោសនាក់ទាំងអស់គ្នាដែលខ្ញុំត្រូវធ្វើបែបនេះ) រួចក៏នាំគ្នារត់ទៅមើលបន្ទប់ទឹកឃើញចងខ្សែពីក្នុងហើយនាំគ្នាច្រានចូលទៅឃើញថាជនរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ។ រួចក៏រាយការណ៍នៅសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយខាងជំនាញកោសល្យវិច័យបានចុះមកពិនិត្យទៅលើជនរងគ្រោះ ហើយដោយបញ្ជាក់ពីជំនាញកោសល្យវិច័យថាពិតជាស្លាប់ដោយសារចងកពិតមែន រួចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត