Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​គ្មានទេ​! ឃើញ​ក្មេង​ដើរ​លក់​កណ្តាលយប់​អា​ធ្រា​ត្រ អាណិត​ពេក ក៏​ហុច​លុយ​ឲ្យ តែ​ក្មេងប្រុស​ម្នាក់នេះ មិន​យក ហើយ​បែរ​និយាយថា​… (​វីដេអូ​)

​ភ្នំពេញ​៖ ដោយសារតែ​ភាពលំបាក​ក្នុង​ជីវិត បច្ចុប្បន្ន គេ​សង្កេតឃើញថា មាន​ក្មេងៗ​ជាច្រើន​បានចេញ​ដើរ​លក់​របស់របរ​នៅតាម​ដងផ្លូវ ដើម្បី​បាន​លុយ​ចំណេញ​បន្តិចបន្តួច ជួយ​ដោះស្រាយ​ជីវភាព​របស់​ឪពុកម្តាយ និង​ក៏​ដូច​សម្រាប់​ការចំណាយ​ទៅលើ​សិក្សា​របស់​ពួកគេ​ផងដែរ​។ រីឯ​ក្មេងៗ​ដទៃទៀត ក៏បាន​ជ្រើស​យក​ជម្រើស​ដើរ​សុំទាន​អ្នកដំណើរ ដើម្បី​គ្រាន់​បាន​លុយកាក់​បន្តិចបន្តួច សម្រាប់​អាហារ​រស់​បាន​មួយពេលៗ ដោយសារតែ​ឪពុកម្តាយ​គ្មាន​លទ្ធភាព​ក្នុងការ​ចិញ្ចឹម​ពួកគេ​។​

​ប៉ុន្តែ សម្រាប់​ក្មេងប្រុស​ជនជាតិ​ហ្វីលីពីន​ម្នាក់នេះ​វិញ ពុំ​បានធ្វើ​ដូច្នេះ​ទេ គឺ​រូបគេ​ដាច់ខាត​សុំទាន ឬ ក៏​ព្រម​ទទួលយក​លុយ​ពី​ទឹកចិត្ត​សប្បុរសជន​ដែល​ហុច​ឲ្យ​តាមផ្លូវ​ឡើយ​។ និង​ផ្ទុយទៅវិញ គឺ​ក្មេងប្រុស​ម្នាក់នេះ បាន​ទ​ទួ​ច​សុំ​ឲ្យ​អ្នកដំណើរ​ជួយ​ទិញ​ទំនិញ​របស់ខ្លួន​ជាការ​ប្រសើរ​ជាង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Xof Naraplap បាន​បង្ហោះ​វីដេអូ និង​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា នៅពេល​គាត់ និង​ប្រពន្ធ បានធ្វើ​ដំណើរ​តាមផ្លូវ​ត្រឡប់ទៅផ្ទះ​វិញ នៅពេលនោះ ពួកគេ​បាន​ប្រទះឃើញ​ក្មេងប្រុស​ម្នាក់​កំពុង​លក់​ផ្លែ​ប៉ោម នៅតាម​ផ្លូវ​។ ដោយ​ឃើញ​គួរ​ឲ្យ​អាណិត ពួកគេ​ក៏បាន​ឈប់​រថយន្ត និង​ហុច​លុយ​ខ្លះ​ដល់​ក្មេងប្រុស​នោះ ដោយ​ពួកគេ​មិន​ទិញ​ផ្លែ​ប៉ោម​ទេ​។ ប៉ុន្តែ ពួកគេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ក្មេងប្រុស​នោះ បដិសេធ​ទទួលយក​លុយ​ពី​ពួកគេ​ហុច​ឲ្យ​ទៅវិញ​។​

​តាមរយៈ​វីដេអូ ក្មេងប្រុស​នោះ​អាច​ត្រូវ​បានឮ​និយាយថា​៖ «​នោះ​គឺជា​ហេតុផល ដែល​ពួក​មីង​ទិញ​វា​សម្រាប់​យកទៅ​ហូប​, ពូ​មីង​គួរ​ទទួលយក​នូវ​អ្វីដែល​ពួក​មីង​បាន​ទិញ ព្រោះ​កុំ​ឲ្យ​ខ្ជះខ្ជាយ​លុយ​ទទេៗ​អី​»​។​

​នៅ​ទីបំផុត ប្តី​ប្រពន្ធ​នោះ​ក៏បាន​សម្រេចចិត្ត​ទទួលយក​ផ្លែ​ប៉ោម ហើយ​ក្មេងប្រុស​នោះ ក៏បាន​ទទួលយក​លុយ​ពី​ពួកគេ​ដែល​បាន​ជួយ​ទិញ​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកលេង​អ៊ិន​ធើរ​ណិ​ត​ជាច្រើន បាន​កោតសរសើរ ពី​ទំហំ​ចិត្ត​របស់​ក្មេងប្រុស​រូបនេះ​ជាខ្លាំង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×