ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋបានប្រទេះឃើញសាកសពមនុស្សបុរសម្នាក់ ដែលច្រកក្នុងវ៉ាលិសមួយ ត្រូវបានក្រុមការងារប្រមូលសំរាមប្រទះឃើញ នៅលើគំនរទីលានចាក់សំរាមជើងឯក ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា មន្ត្រីជំនាញ ផងដែរ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅម៉ោង៧និង៥០នាទីព្រឹក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើទីលានចាក់សំរាមជើងឯក ស្ថិតនៅភូមិតាទ្បី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជុំវិញហេតុការណ៍នេះ សមត្ថកិច្ច ក៏ដូចជា អ្នកយាមច្រកចូលទីលានចាក់សំរាមជើងឯក មិន អនុញ្ញាតឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលថតផ្តិតរូបភាពនោះឡើយ ខណៈសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីរកឲ្យឃើញមូលហេតុ នៃករណីនេះ ។
ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រាប់ក្រុមការងារ CEN ឲ្យដឹងថា សាកសពដែលត្រូវបានគេប្រទះឃើញ នៅលើគំនរទីលានចាក់សំរាមជើងឯកនោះ គឺជាបុរស៕រក្សាសិទ្ធិដោយ៖មីដា ផាន់ណា