Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​នឹកឃើញ​! ឃោសនាបោះឆ្នោត​បំផុស​ឲ្យ​គ្រប់គ្នា​ជិះ​សត្វ ជាជាង​ជិះឡាន ម៉ូតូ ក្នុង​ទីក្រុង​នាំ​បំពុលបរិស្ថាន លទ្ធផល​ត្រូវ​ចោទប្រកាន់​ពីបទ​…

​ប៉ូលិស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ បាន​និយាយថា អ្នកនយោបាយ​ម្នាក់​ដែល​ជិះ​ក្របី ដើម្បី​ទាក់ទាញ​ការចាប់​ចាប់អារម្មណ៍ ចំពោះ​យុទ្ធនាការ​របស់គាត់ សម្រាប់​ការបោះឆ្នោត​រដ្ឋ នាពេល​ខាងមុខនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើបាប​លើស​ត្វ​។​

​លោក Mohammad Parvez Mansoori ដែល​កំពុង​ប្រជែង​យក​អាសនៈ​សភា នៅ Gaya ក្នុង​រដ្ឋ Bihar ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា សម្រាប់​ការស្ទង់មតិ​បាន​និយាយថា គាត់​ចង់​គូសបញ្ជាក់​ពី​កំរិត​បំពុលបរិស្ថាន​នៅក្នុង​ទីក្រុង ដោយ​ធ្វើដំណើរ​ជាមួយ​សត្វ ជាជាង​ជិះឡាន ឬ ម៉ូតូ​។​

​ទោះយ៉ាងណា សកម្មភាព​ដ៏​ប្លែក​នេះ​របស់គាត់ ត្រូវបាន​អាជ្ញាធរ​និយាយថា គាត់​បាន​បំពាន​គោលការណ៍​ណែនាំ ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឥណ្ឌា មិនឱ្យ​ប្រើ​សត្វ​សម្រាប់ធ្វើ​យុទ្ធនាការ​នោះទេ​។​

​មន្ត្រីប៉ូលិស​ក្នុង​តំបន់ លោក Uday Kumar បាន​និយាយថា​៖ “​វា​ជា​ករណី​ប្រព្រឹត្តឡើង​ដ៏​ឃោរឃៅ​ចំពោះ​សត្វ និង​ជាការ​បំពាន​គោលការណ៍​ណែនាំ​”​។​

​តាមរយៈ​រូបភាព​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​លោក Mansoori កំពុង​ជិះ​លើ​ខ្នង​ក្របី ដែលមាន​ក្រណាត់​ពណ៌​លឿង ដោយ​ព័ទ្ធជុំវិញ​ដោយ​ហ្វូងមនុស្ស​ជា​អ្នកគាំទ្រ​។​

​លោក Kumar បាន​និយាយថា លោក Mansoori ដែលជា​បេក្ខភាព​នៃ​ក្រុមប្រឹក្សា Rashtriya Ulama ដែលជា​គណបក្ស​តូចតាច ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​មួយរយៈ​ខ្លី មុនពេល​ត្រូវបាន​ដោះលែង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×