Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងនាម​អាជ្ញាធ​ដែនដី ដែល​បម្រើ​ប្រជាពលរដ្ឋ​ត្រូវតែ​ចេះ​ដោះស្រាយ​រាល់​ពាក្យបណ្ដឹង​ដែល​ប្រជាពលរដ្ឋ​ដាក់​មក​អាជ្ញាធរ​

​តាកែវ ៖ ថ្លែង​នៅក្នុង​ពិធី​ប្រកាស់​តែងតាំង​លោក កេ​ត ម៉ៅ ជា​អភិបាលស្រុក​សំរោង​ថ្មី​ជំនួស​លោក​អភិបាលស្រុក​ចាស់​ដែល​ត្រូវ​ផ្លាស់ប្តូរ នៅ​ព្រឹក​ថ្ងៃ ពុធ ទី ១៨ ខែ តុលា ឆ្នាំ ២០១៧​នេះ ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​អាជ្ញាធ​ដែនដី​ដែល​បំរើ​ប្រជាពលរដ្ឋ​ត្រូវតែ​ចេះ​ដោះស្រាយ​រាល់​ពាក្យបណ្ដឹង​ដែល​ប្រជាពលរដ្ឋ​ដាក់​មក​អាជ្ញាធរ​។

​លោក ឡាយ វណ្ណៈ​អភិបាល​ខេត្តតាកែវ បានធ្វើការ​ដាស់តឿន​អោយ​អាជ្ញាធ​ភូមិ ឃុំ ស្រុក ត្រូវតែ​ធ្វើការ​សម្រុះ សម្រួល​ស្វែងរក​ដំណោះស្រាយ​មួយ​ជូន​ប្រជាពលរដ្ឋ រាល់​ទំនាស់​ណាមួយ ដែល​ប្រជាពលរដ្ឋ​បាន​ប្ដឹង​មក​អាជ្ញាធ រហើយ បើ​បញ្ហា​ទាំងអស់នោះ​អាជ្ញាធ​ភូមិ ឃុំ ស្រុក​មិនអាច​ដោះស្រាយ​បានទេ​ត្រូវតែ​បញ្ជូនបន្ត​មក​សាលាខេត្ត​ដើម្បីអោយ​អភិបាលខេត្ត​ដោះស្រាយ​ដោយផ្ទាល់​តែម្ដង ហើយ​យើង​ត្រូវ​ចេះ​សម្របសម្រួល​បញ្ហា​ទំនាស់​ទាំងអស់នេះ ដើម្បី​ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ​ដែល​ដាក់​ពាក្យបណ្ដឹង​អាច​ទទួលយកបាន​។ ក៏ប៉ុន្តែ​បើ​ករណី​ណាមួយ​ដែល​អាជ្ញាធ​មូលដ្ឋាន​មិនអាច​ដោះស្រាយបាន​ត្រូវតែ​ប​ញ្ចូ​ន​ឯកសារ​ទាំងអស់​នោះមក​សាលាខេត្ត​ដើម្បីអោយ​អភិបាលខេត្ត​ធ្វើការ​ដោះស្រាយ​បន្ត ហើយ​បើ​អភិបាលខេត្ត​ដោះស្រាយ​មិនបាន​ទៀត យើង​និង​ប​ញ្ចូ​ន​បញ្ហា​ទាំងអស់នោះ​អោយ​ប្រមុខ​រាជរដ្ឋាភិបាល​ជា​អ្នកដោះស្រាយ​តែម្ដង។

​ដូច្នោះ​អាជ្ញាធ​ភូមិ ឃុំ ស្រុក មិនត្រូវ​ទុក​ឯកសារ​បណ្ដឹង​ប្រជាពលរដ្ឋ​ដែល​ដោះស្រាយ​មិនបាន ហើយ​ទុក្ខ​វា​ចោល​នោះទេ​។ បើ​អាជ្ញាធ​ខេត្ត​ដឹង​យើង​និង​មាន​វិធានការ​ណ៏​រដ្ឋបាល​ចំពោះ​មន្ត្រី​ណាមួយ​ដែល​ហ៊ាន​លាក់​ឯកសារ​នោះ​មិន​បញ្ចូនទៅ​សាលា​ល​ខេត្ត​។​

​លោក​ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា កន្លងមក​ការធ្វើ​អត្តសញ្ញាណប័ណ្ណ ការធ្វើ​ប័ណ្ណ​គ្រូ​សារ ការចុះ​ប​ញ្ចី​កំណើត​ក៏​នូវមាន​ការយឺតយ៉ាវ​ដែរ ហើយ​វា​ក៏​ជាការ​ថ្នាំងថ្នាក់​មួយ​របស់​ប្រជាពលរដ្ឋ​មកលើ​អាជ្ញាធ​។ ប្រសិនបើ​យើង​ចេះ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​បាន វា​និង​ជួយ​កាត់បន្ថយ​រាល់​ការ​ថ្នាំងថ្នាក់​ចឹ​ត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​មកលើ​អាជ្ញាធរ ហើយ​វា​ក៏​និង​ធ្វើអោយ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុក​ចឹ​ត្ត​មកលើ​អាជ្ញាធ​ថែមទៀត​ផង​។ សូម​មន្ត្រី​ទាំងអស់​ត្រូវ​ចាំ​ទុក​ថា យើង​ជា​អ្នកបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ យើង​មិនមែនជា​អ្នកត្រួតត្រា​ប្រជាពលរដ្ឋ​នោះទេ ៕ តាកែវ​

 

×