Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់តូចចិត្តសង្សារក្បត់ចិត្តចងសម្លាប់ខ្លួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ បានអោយដឹងថា មាននារីវ័យក្មេងម្នាក់ បានតូចចិត្តសង្សាក្បត់ចិត្ត ហើយត្រូវឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច រឿងទុំមុនស្រគៀលផងនោះ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន នៅខាងក្រោយផ្ទះ ចម្ងាយប្រហែល៣០០ម៉ែត្រ មានទីតាំងនៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

មន្ត្រីនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា នារីរងគ្រោះចងក ធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះឡេង ឈន ភេទស្រី អាយុ ១៧ឆ្នាំរស់នៅភូមិ-ឃុំខាងលើ។

យោងតាមការៀបរាប់ របស់ ឪពុកម្តាយស្ត្រីរងគ្រោះ ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ បានស្តាប់ឮកូននិយាយទូរសព្ទ័ជាមួយសង្សាដោយសុំលុយពីសង្សា ១០មឺុនរៀល ដើម្បីយកកូនក្នុងផ្ទៃចេញ ដោយសារពួកគេមិនទាន់បានរៀបមង្គលការជាមួយគ្នាស្របច្បាប់នៅ ឡើយ។ ប្រភពដដែល បានបន្តថា អាចទំនងជាដោយសារកូន របស់គាត់សុំលុយសង្សាមិនបានដូចចិត្តប៉ង ហើយគួបផ្សំពួកគាត់ជាអាណាព្យាបាល បានស្តីបន្ទោសបន្តិចបន្តួចផងនោះ នាងក៏បានចេញពីផ្ទះបាត់អស់ពេលយូរម៉ោង។ លោកថា បន្ទាប់ពីបាត់ពេលបាត់កូនយូរមិនឃើញវិលមកផ្ទះវិញ ពួកគាត់ បានចែកផ្លូវគ្នាដើររកកូន ហើយក៏ប្រទះឃើញកូនចងកសម្លាប់ខ្លួន ដោយយកក្រមាពណ៌ក្រហម ចងជាប់ក ជាប់ដើមឈើ មានកម្ពស់ប្រមាណ ៣ម៉ែត្រពីដីស្លាប់បាត់បង់ជីវិតទៅហើយ។ ក្រោយមករូបគាត់ បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល មូលដ្ឋានស្រុកឱរ៉ាល់ ឲ្យចុះមកពិនិត្យសាកសព។

លោកថា ក្រោយពីពិនិត្យសពរួច មន្ត្រីជំនាញនគរបាល បានទទួលស្គាល់ថា សពនារីរងគ្រោះខាងលើពិតជាធ្វេីអត្តឃាតខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសព ទៅអោយក្រុមគ្រួសារស្ត្រីរងគ្រោះធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ សុភ័ណ្ឌ

×