Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តី​ស្រមើល​ស្រមៃ​ដ៏​ធំធេង​! បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ បាន​ឡើងលើ​ស្លាប​យន្តហោះ និង​ព្យាយាម​តោង​ឡើង​ចុង​កំពូល តែ​ទីបំផុត​គឺថា​… (​វីដេអូ​)

​បុរស​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ឡើងលើ​ស្លាប​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines មុនពេល​បុរស​នោះបាន​ធ្លាក់​ទៅលើ​ដី ក្រោម​សម្រែក​យ៉ាងខ្លាំង​ពី​អ្នកដំណើរ​។ ហេតុការណ៍​ដ៏​ញាក់សាច់​នេះ​បាន​កើតឡើង​នៅ​ព្រលាន​យន្ត McCarran ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅពេលដែល​បុរស​ម្នា​ក់បាន​ឡើងលើ​ស្លាប​យន្តហោះ

​នៅក្នុង​វីដេអូ​ឃ្លី​ប​ដែល​ថត​ដោយ​ភី​ឡុ​ត​ឈ្មោះ Brooke Knight កាលពី​ថ្ងៃ​សៅរ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២០ បុរស​នោះ​ត្រូវ​បានឃើញ​ដើរ និង​លុតជង្គង់ ស្ថិតក្នុង​កាយវិការ​ហាក់​ក្នុង​ក្តី​ស្រមើល​ស្រមៃ​ដ៏​មហា​ធំធេង នៅលើ​ស្លាប​ខាងស្តាំ​យន្តហោះ​។ បុរស​ដ៏​ចម្លែក​នេះ​បន្ទាប់មក សូម្បី​បោះ​គ្រវែង​ស្បែកជើង និង​ស្រោមជើង​ទៅលើ​ដី មុនពេល​ព្យាយាម​ឡើងទៅ​ចុង​កំពូល​ស្លាប​យន្តហោះ​។​

​បុរស​នេះ​បាន​ព្យាយាម​ខំប្រឹង​ទធាក់ជើង​របស់ខ្លួន ដើម្បី​តោង​ឡើង​ទៅលើ​ផ្នែក​តូច​នៃ​ស្លាប​យន្តហោះ​យ៉ាងខ្លាំង ប៉ុន្តែ នៅ​ទីបំផុត បាន​រអិល និង​របូតដៃ ធ្លាក់ចុះ​លើដី​កម្ពស់ ៣ ម៉ែត្រ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ស្រែក​ក្នុង​ភាព​ត​តក់ស្លុត​ជាខ្លាំង​។ តែ​ទោះយ៉ាងណា បុរស​នេះ​ពុំមាន​ការរង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះទេ ដោយ​គ្រាន់តែ​បែក​មាត់​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines បាន​និយាយថា ជើងហោះហើរ​របស់ខ្លួន​លេខ ១៣៦៧ (​ពី Las Vesgas ទៅកាន់ Porland, អាមេរិក​) ជិត​នឹង​ត្រូវធ្វើ​ការហោះហើរ​ទៅហើយ តែ​នៅពេលនោះ​អ្នកបើក​យន្តហោះ ក៏​ស្រាប់តែ​បានកត់សម្គាល់​ឃើញ​បុរស​ម្នាក់​ដើរមក​ជិត និង​ង​ឡើង​យន្តហោះ​ភ្លាមៗ នៅវេលា​ម៉ោង ២ រសៀល​។​

​សេចក្តី​ថ្លៃ​ង​ការណ៍​នៅបាន​ឲ្យ​ដឹង​ទៀតថា «​ភី​ឡុ​ត​បាន​ជូនដំណឹង​នេះ​ទៅកាន់​ប៉ម​សន្តិសុខ ហើយ​កម្លាំង​ពាក់ព័ន្ធ​ក៏បាន​ប្រញាប់ប្រញាល់​ចុះមក​ទាន់ពេលវេលា ដើម្បី​ដោះស្រាយ​ស្ថានការណ៍ និង​បញ្ជូន​បុរស​នេះ​ទៅ​ឃុំខ្លួន​ផងដែរ​។ អ្នកដំណើរ និង​បុគ្គលិក​របស់​យើង មាន​សុវត្ថិភាព​។ យើង​កំពុងធ្វើការ​ជាមួយ​ការអនុវត្ត​ច្បាប់​។ យន្ដហោះ​បាន​វិលត្រឡប់​ទៅ​ខ្លោងទ្វារ​វិញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ មុនពេល​បន្ត​ការហោះហើរ​ឡើងវិញ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​



×