ភ្នំពេញ៖ យុវជនម្នាក់បានសម្រេចចងក សម្លាប់ខ្លួនជាលើកទី៣ ខណៈម្តាយមីងចេញទៅលក់ដំឡូងស្ងោបាត់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
សពយុវជនរងគ្រោះមានឈ្មោះ កែវ គឹមឡេង អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងទៅប៉ុន្មានខែនេះ យុវជនរងគ្រោះខាងលើ បានប៉ុនប៉ងធ្វើអត្តឃាតចងកសម្លាប់ខ្លួនចំនួន២ដងមកហើយ តែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយឃាត់ និងសង្គ្រោះទាន់ពេលវេលា លុះនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ យុវជនខាងលើ បានសុំលុយម្តាយមីង ដើម្បីយកកង់ទៅឲ្យជាងជួសជុលសម្រាប់ជិះទៅធ្វើការសំណង់ តែម្តាយមីងរបស់គាត់មិនទាន់មានលុយឲ្យ ហើយម្តាយមីង បានចេញទៅលក់ដំឡូងស្ងោបាត់ ពេលត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញក្មួយប្រុសរបស់គាត់ចងក ជាប់ជាមួយខ្សែរភ្លើងស្លាប់បាត់ទភហើយ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយការិយាល័យជំនាញកោសល្យវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសពយុវជនខាងលើនៅកន្លែងកើតហេតុ។
ក្រោយពីពិនិត្យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពយុវជនខាងលើពិតជាចង ក សម្លាប់ខ្លួនឯងពិតប្រាកដមែន៕ រក្សាសិទ្ធិដោយ៖ផាន់ណា មីដា