ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ពិតជាណាស់បានឃើញ និងក៏ដូចសម្តែងនូវការកោតសរសើររួចហើយ ចំពោះបុរសម្នាក់ដែលស្លៀកខោមិនខោអាវមិនអាវ មើលទៅដូចមនុស្សមានសតិមិនល្អក៏ពិតមែន ប៉ុន្តែ ធាតុពិត គាត់គឺជាមនុស្សម្នាក់ហាក់មានការចេះដឹងជ្រៅជ្រះណាស់ ជាពិសេសទាក់ទងនឹងប្រវត្តិរឿងរ៉ាវសម័យព្រះជាដើម។
អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់គាត់បានលើកឡើង១ឃ្លាដ៏សែនចាក់ដោតថា «វិជ្ជាប្រែថាចំណេះដឹងបំភ្លឺអ្នកឯង អ្នកឯងរៀនច្បាប់ ត្រូវស្គាល់អំពីច្បាប់ ច្បាប់ធ្វើឲ្យមនុស្សថ្លៃថ្នូរ ធ្វើឲ្យសង្គមជាតិរីកចម្រើន សកលលោកគេទទួលស្គាល់ថា ប្រទេសហ្នឹងថ្លៃថ្នូរ តែបើអ្នកឯងរៀនចេះច្បាប់ ហើយអត់អនុវត្តច្បាប់ អង្គុយលើច្បាប់វិញ នោះបុគ្គលហ្នឹងថោកទាបហ្មង ថោកជាងសម្រាមទៅទៀត…»។
ដោយឡែក ងាកមកដឹង ហេតុអ្វីបានជាគាត់មានការចេះដឹងល្អយ៉ាងនេះ? បើតាមព្រះតេគុណមួយអង្គគង់នៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង បានមានសង្ឃដីកាឲ្យដឹងថា បុរសខាងលើមានឈ្មោះ សុវណ្ណ គាត់ធ្លាប់បួសរៀនសូត្រក្នុងផ្លូវព្រះធម៌អស់រយៈពេល ៨ វស្សា។
ព្រះតេគុណខាងលើបានបញ្ជាក់ឲ្យដឹងថា បុរសរូបនេះបន្ទាប់ពីធ្វើដំណើរដល់អង្គវត្ត គាត់បានបន្តដំណើរទៅប៉ោយប៉ែត និងវិលត្រឡប់ពីប៉ោយប៉ែត ទៅកាន់អង្គរវត្តវិញ។ បើហៅគាត់ជិះឡាន ឬម៉ូតូ គាត់អត់ជិះទេ គាត់ដើររហូត ហេតុនេះ បើបងប្អូនបានជួបគាត់តាមផ្លូវ ជួយទិញទឹក ឬក៏ចំណីបន្តិចបន្តួចឲ្យគាត់ផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង