ចំពោះការសម្លាប់សត្វធ្វើជាអាហារ ឬយកស្បែក។ សមាគមមានសមាជិករាប់រយនាក់ ដែលនៅក្នុងការចេញមកធ្វើការប្រឆាំងគឺមានលក្ខណៈគួរឲ្យតក់ស្លុត ព្រោះពួកគេភាគច្រើនគឺតែងតែសម្រាតខ្លួន ហើយត្រាប់តាមសត្វទាំងនោះ ក្នុងសភាពដែលពួកវាជាប់ក្នុងទ្រុង ឬក៏សភាពនៅក្នុងប្រអប់រុំប្លាស្ទីក ដូចជាសាច់គោដែលលក់នៅក្នុងផ្សារទំនើប។
មានជាច្រើនលើកច្រើនសារដែលពួកគេប្រមូលផ្តុំគ្នាសម្រាតធ្វើបាតុកម្ម ដោយមានលាបល័ក្ខពណ៌ក្រហមដូចឈាម ហូរជោគជាំលើដីនៅតាមកន្លែងសំខាន់នានា ហើយមានពេលខ្លះទៀតគឺគេបានទៅធ្វើការប្រឆាំងរបៀបនេះ នៅតាមកន្លែងដែលមានផលិតផលរបស់ម៉ាកធំៗ ក្នុងកម្មវិធីដែលគេបង្អួតម៉ូតថ្មីៗប្រចាំឆ្នាំ ដោយក្នុងនោះមានរោមសត្វ និងស្បែកក្រពើជាដើម ជួនកាលទៀតពួកគេហ៊ានដល់ថ្នាក់យកល័ក្ខពណ៌ក្រហមដូចឈាមទៅជះដាក់អ្នកដែលពាក់ខោអាវធ្វើអំពីរោមសត្វ ហើយអ្នកដែលត្រូវគេជះល័ក្ខទាំងនោះជារឿយៗគឺតារាល្បីៗលំដាប់ពិភពលោក៕ ក្ខិណី