ខ្យងនេះមានឈ្មោះក្នុងភាសាបច្ចេកទេសហៅថា “Coconut crab” ឬហៅម្យ៉ាងទៀតថា “Robber crab” ទោះជាយើងហៅថាខ្យងបរទេសហៅថាក្ដាម តែរាងវាមើលទៅដូចជាបង្កងកាត់ក្ដាម។ សត្វនេះពេលតូចវារស់នៅក្នុងសម្បកខ្យង។
ដោយសារតែខ្លួនវាមួយកំណាត់ក្រោយទន់ដូចជាខ្លួនដង្កូវដែលអាចរងការចឹកស៊ីឬមុតស្លាប់ងាយៗបាន ទើបវាត្រូវការគ្របកំបាំង ហើយសម្បកខ្យងជាដំណោះស្រាយល្អបំផុតសម្រាប់វា ពួកវាប្ដូរសម្បកជារឿយៗទៅតាមការធំធាត់ហើយឈប់នៅក្នុងសម្បកនៅពេលដែលវាធំពេញវ័យគឺនៅពេលដែលសម្បកខ្លួនវារឹង។
ក្នុងរយៈពេលនៅក្នុងសម្បកសត្វនេះស៊ីតែផ្លែឈើដែលទុំជ្រុះលើដីតែនៅពេលធំវាស៊ីរបស់គ្រប់មុខទាំងអស់ដែលអាចរកបានតែចំណូលចិត្តវាគឺផ្លែដូង វាស៊ីដោយប្រើដង្កៀបធំ2របស់វាកៀបបកស្រកីនឹងកៀបបំបែកលលាដ៏ដូងដើម្បីស៊ីសាច់ វាថែមទាំងអាចឡើងដើមឈើទៀត ភាគច្រើនគេឃើញវាតោងជាប់នឹងធ្លាយដូងដេកឬសម្ងំពួនពីសត្វនានា តែសម្បុកវាគឺនៅលើដីក្នុងគល់ឈើពុកៗ។
ក្តាមនេះវាស្ថិតនៅក្នុងអម្បូរតែមួយជាមួយនិងសត្វ ប្រឡាំងកាស់ (Horseshoe crab) ជាប្រភទ គណ្ធិតសត្វ (arthropod) បានន័យថាសត្វដែលមានខ្លួនត្រជាស់ ហើយវាក៏ជា គណ្ធិតសត្វដែលធំជាងគេនៅលើលោក។ ក្ដាមដូងនេះវាជាសត្វរស់នៅលើគោក វាសកទៅតាមការធំធាត់ហើយវាអាចមានទម្ងន់ដល់ទៅ4.1kg នឹងមានប្រវែងដល់ទៅ1m គិតពីជើងម្ខាងទៅជើងម្ខាងទៀត ភាគច្រើនគេឃើញវាសំបូរនៅមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក ហើយមានខ្លះនៅ Gambier island ខ្លះទៀតនៅ Australia និង Madagascar ។
ក្តាមនេះដែរ ក៏ជាអាហារដ៏ពិសេសនៅប្រទេសជប៉ុន ហើយនៅលើកោះនានាដែលមានពួកវារស់នៅគេភាគច្រើនក៏ចាប់វាធ្វើជាអាហារដែរ ។ ដោយ: ក្ខិណី