វីដេអូមួយ បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម Youtube មានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះការសរសើរពុំដាច់ពីមាត់នោះទេ ក្រោយពីបានឃើញបេក្ខជន បេក្ខនារី បានឡើងប្រឡងចម្រៀងទូទាំងប្រទេស នាឆ្នាំ១៩៩៥ ដែលពួកគេម្នាក់ៗសុទ្ធតែមានទឹកដមសម្លេងដ៏ក្រអួនក្រអៅ និងភ្លេងតន្ត្រីក៏ស្រគត់ស្រគំ ស្តាប់រណ្តំដួងចិត្តតែម្តង ដែលមិនដូចសម័យទំនើបនេះស្តាប់ឆាប់សាំនោះឡើយ។
យ៉ាងណាមិញ ក្រឡេកមកមើលអ្នកខមិនឯណេះវិញ បានបញ្ចេញអារម្មណ៍ពិតរបស់ពួកគេយ៉ាងដូច្នេះថា៖ «អ្នកចម្រៀងក៏ពីរោះ អ្នកអត្ថាធិប្បាយក៏ជាអ្នកមានបទពិសោធន៍ សូមអរគុណអ្នកដែលបានចែករំលែក!, ពិធីការីនី និយាយពីរោះរឹកពារសមរម្យមិនឆ្មើងឆ្មៃ, ស្ដាប់ទៅ សំឡេងធម្មជាតិសុទ្ធសាធ (ពីរោះ ណាស់ ) មានកន្លែងខ្លះ ខ្វះ ខាតដែរ តែ តិចណាស់ »។ រីឯខ្លះទៀតក៏បានចំអកទៅនឹងការប្រឡងចម្រៀងសម័យទំនើបនេះថា៖ «សំណាងណាស់បានប្រឡងនៅជំនាន់នោះ ដែលមានតែសំឡេងផ្អែមគ្រអួនក្រអៅ មានធ្លាក់ មានជាប់.. បើចាំប្រឡងនៅជំនាន់នេះ ពិតជាធ្លាក់ទាំងអស់ហ្នឹង ព្រោះអត់ចេះធ្វើសំឡេងក្ងួរ សំឡេងស្អក សំឡេងយក្សល្ខោន សំឡេងខ្មោចដូចគេ..!»។
សូមបញ្ជាក់ថា បេក្ខនារីជាប់ចំណាត់ថ្នាក់លេខ១ គឺបានទៅអ្នកនាងកញ្ញា គឹម សុគន្ធា បេក្ខនារីមកពីខេត្តកំពង់ចាម។ ហើយអ្នកស្រី គឹម សុគន្ធា ក្រោយជាប់ផ្នែកចម្រៀងសម័យលេខ១ថ្នាក់ជាតិ ក៏បានល្បីឈ្មោះ និងត្រូវបានមហាជនស្គាល់យ៉ាងច្រើន តាមរយៈបទចម្រៀងរបស់អ្នកស្រីដ៏ពីរោះៗ តាមបណ្តាផលិតកម្មក្នុងនិងក្រៅស្រុកមួយចំនួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង