ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័របត់ចូលឃ្លាំងមិនប្រយ័ត្ន ត្រូវបានរថយន្តកូរ៉េមួយគ្រឿងទៀត បុកពីក្រោយបណ្តោលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង២និង១០នាទី នៅរសៀលថ្ងែទី១៨ ខែធ្នូ ឆ្នាំ២០២០ ដែលទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 4A -1770 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានបត់ចូលឃ្លាំងការ៉ូ ដោយមិនបានមើលក្រោយក៏បានត្រូវរថយន្តមួយគ្រឿងទៀត បុកចំក្រោយ បណ្តោលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ឬឯរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C -9071បើកបរក្នុងទិសដៅពីកើតទៅលិចស្របគ្នា ។ ក្រោយពេលកើតហេតុក៏ឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកដាក់និងធ្វើការវាស់វែង និងយករថយន្តទាំងពីរមកដាក់គៀន ឱ្យភាគីបង្ក និយាយជាមួយរថយន្តមួយគ្រឿងទៀត ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្តង៕រក្សាសិទ្ធិដោយ៖មីដា ផាន់ណា