នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ និងនាយសេនាធិការកងទ័ពជើងគោកអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានព្រមព្រៀង ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារបស់កូរ៉េខាងជើង។
នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេនិងនាយសេនាធិការ នៃកងទ័ពថ្មើរជើងសហរដ្ឋអាមេរិកឧត្តមសេនីយ៍ Mark Milley។
កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចនៅឯកិច្ចប្រជុំរវាងលោកអាបេ និងឧត្តមសេនីយ៍ Milley នៅថ្ងៃទី 19 ខែកុម្ភៈ នៅទីក្រុងតូក្យូ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើសារៈសំខាន់នៃការដាក់សម្ពាធអតិប្បរមាទៅលើកូរ៉េខាងជើង ដោយបង្ខំឱ្យប្រទេសនេះរំសាយ អាវុធនុយក្លេអ៊ែរយ៉ាងពេញលេញ និងមិនអាចប្រែក្រឡាសវិញបាន។
តាមលោកនាយករដ្ឋមន្ត្រី Abe ដោយផ្អែកលើការពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិចDonald Trump និងអនុប្រធានសហរដ្ឋអាមេរិក Mike Pence ជប៉ុននិងសហរដ្ឋអាមេរិក “មានការឯកភាពមួយអំពីរបៀបដោះស្រាយបញ្ហា កូរ៉េខាងជើង “។
សម្រាប់ លោកឧត្តមសេនីយ៍ម៉ាលីយ បាននិយាយថាសម្ព័ន្ធភាពអាមេរិក – ជប៉ុនមានសារៈសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថាទំនាក់ទំនងនេះមានស្ថេរភាពរឹងមាំដូចថ្ម ហើយថាសហរដ្ឋអាមេរិកនឹងឈរប្រកៀកស្មាជាមួយប្រទេសជប៉ុនក៏ដូចជាកូរ៉េខាងត្បូង ប្រឈមនឹងការគំរាមកំហែងដែលកំពុងកើនឡើងពីប្រទេសកូរ៉េខាងជើង។
មុនពេលប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីអាបេ លោកឧត្តមសេនីយ៍ Milley បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera ។ លោក អូណូ ដឺរ៉ា បាននិយាយថា ៖ កូរ៉េខាងជើង “មិនបានផ្លាស់ប្តូរសកម្មភាពអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកាំជ្រួច ទោះបីពួកគេបានបង្ហាញភាពទន់ភ្លន់ផ្នែកការទូតនៅឯកីឡាអូឡាំពិករដូវរងា PyeongChang” ក្តី។
ក្នុងនាមជាសមាជិកមួយរូបនៃអគ្គសេនាធិការរួម Milley នឹងប្រឹក្សាយោបល់ដល់ប្រធានាធិបតី រដ្ឋមន្ត្រីការពារជាតិ និងក្រុមប្រឹក្សាសន្តិសុខជាតិ។ គាត់ត្រូវបានតែងតាំងជានាយសេនាធិការនៃកងទ័ពថ្មើរជើងរបស់សហរដ្ឋអាមេរិកនៅខែសីហាឆ្នាំ 2015 ៕ សូយន