បាត់ដំបង៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរស៤នាក់ជួញដូរគ្រឿងញៀន និងម្នាក់ទៀតចាប់តាមដីកានិងថ្នាំម៉ាទឹកកក១០ថង់ សម្ភារៈប្រើប្រាស់មួយចំនួននៅកន្លែងផ្សេងគ្នា កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី២០ ខែធ្នួ ឆ្នាំ២០២០។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ៥នាក់ ដែលចាប់ឃាត់ខ្លួន ករណីទី១ ឈ្មោះលី ស៊ាវឃិញ ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០២ថង់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១៦និង១៥នាទី ថ្ងៃទី១៨ ខែធ្នួ ឆ្នាំ២០២០ នៅចំណុចភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពីសាកសួរឈ្មោះលី ស៊ាវឃិញ ដោយមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបន្តប្រតិបត្តិការ រហូតឈានទៅចាប់ជនសង្ស័យ២នាក់ទៀត នៅម៉ោង១៧និង១៥នាទី ថ្ងៃទី១៩ ខែធ្នួ ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទី១ ឈ្មោះរុន រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទី២ ឈ្មោះឈ្មោះរុន រតនា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៤ថង់ ទួរស័ព្ទ២គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១៧និង១៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុមទី០៧ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីទី២ ឈ្មោះហឿន សាវី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជនសង្ស័យនេះមានដីការបង្គាប់ឲ្យចាប់ខ្លួន និងចាប់ខ្លួនចំនួន)។ ករណីទី៣ កម្លាំងអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេច១០៦២ត ព្រ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង នៅចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅវេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី១៩ ខែធ្នួ ឆ្នាំ២០២០ កម្លាំងចាប់ឃាត់ខ្លួនឈ្មោះលួន ចាន់ឌឿន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ