Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ស្រាវជ្រាវ ស្វះ​ស្វែងរក​ពលករ​ដែ​ល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ មក​ធ្វើ​ច​ត្តា​ឡី​ស័ក

​តាកែវ​៖ ខណៈពេលដែល​ខេត្ត​មួយ​របស់​ប្រទេស​ថៃ មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ចូលដល់​សហគមន៍ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើ​ការណែនាំ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ស្រាវជ្រាវ​ស្វះ​សែ្វ​ង​រក​ពលករ​ចំណាកស្រុក ដែល​ទើបតែ​វិល​មកពី​ប្រទេស​ថៃ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន និង​រាយការណ៍​ជាបន្ទាន់​មក​មន្ត្រី​សុខាភិបាល ។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ចែក​អំណោយ មនុស្សធម៌​របស់​អង្គការ​ការី​តាស​កម្ពុជា ដល់​ពលរដ្ឋ​ខ្វះខាត​នឹងរង​គ្រោះ​ដោយ​កូ​វីដ​១៩​ចំនួន ៨០​គ្រួសារ នៅក្នុង​ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជល​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ថ្មីៗ​នេះ​នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​បាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នេះ ដែល​ធ្វើ​ឲ្យ​ឆ្លង​ចូលដល់​សហគមន៍​នឹង​ចម្លង​មនុស្ស​ជាច្រើន​រយ​នាក់ ហើយ​ករណីនេះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង ក៏​ធ្វើការ​នៅ​ទី​ហ្នឹង​ដែរ ដែល​អាច​ឲ្យ​ពួកគាត់​នាំគ្នា​សម្រុក វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ដូច្នោះ​ដើម្បី​ធានាបាន​ពី​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ដល់​សហគម​ន៍ របស់​យើង អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​តាមដាន និង​យកចិត្តទុកដាក់​ជាទីបំផុត និង​ស្វែងរក​ពលករ ដែល​ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ ដោយ​ធ្វើ​ការណែនាំ​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល​ផងដែរ ។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមទៀតថា នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន​នឹង​ប្រទេស​ថៃ អាជ្ញាធរខេត្ត​នៅ​ទីនោះ​បានរៀបចំ​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពួកគាត់​អាច​នាំគ្នា​សម្រុក​ចេញពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​នានា​ក្នុង​ខេត្ត​ទាំង​៧​នេះ ប៉ុន្តែ​ខ្លាច​ថា ពួកគាត់​អាច​លួច​ចេញ​តាម​ច្រក​ផ្សេងៗ​ហើយ​មកដល់​មូលដ្ឋាន​ភូមិ​ឃុំ​របស់គាត់ ដែលជា​បញ្ហា​មួយ​សម្រាប់ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ស្វះស្វែង​រក​ពួកគាត់ នឹង​ហាម​កុំឱ្យ​មានការ​ជួបជុំ​គ្រួសារ ឬ​អនុញ្ញាត​ឲ្យ​ដើរ​ពោ​ស​វាល​ពោ​សកាល​ពេញ​ភូមិ​ស្រុក​របស់​យើង ពោលគឺ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន បើ​ធ្វើ​ត្តេ​ស៍រួច​រាល់​ផងដែរ ទើប​ឲ្យ​ពួកគាត់​ជួបជុំ​គ្រួសារ​បងប្អូន​ឬ​មិត្ត​ភ័ក្តិ​បាន ។​

​ឯកឧត្តម អ៊ូច ភា បន្តថា ប្រសិនបើ​មាន​បងប្អូន​ឬ​កូនក្មួយ​មកពី​ប្រទេស​ថៃ សូម​អាណាព្យាបាល ឬ​ឪពុកម្តាយ ត្រូវតែ​ណែនាំ​ដល់​ពួកគាត់​បន្ថែមទៀត អំពី​សារសំខាន់​នៃ​ការអោយ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ពិសេស​ត្រូវ​រាយការណ៍​ទៅ​មន្ត្រី​សុខាភិបាល ដើម្បីឱ្យ​មន្ត្រី​សុខាភិបាល​ធ្វើការ​តាមដាន​អាកា​រៈ និង​យក​សំណាក​របស់គាត់​ទៅធ្វើ​ត្តេ​ស៍ ព្រោះ​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​នេះហើយ ទើប​ការពារ​សហគមន៍​យើង​មិន​ឱ្យមាន​ការឆ្លង​រីក​រាលដាល​បាន ពិសេស​គឺ​ការរស់នៅ​បែប​ថ្មី គឺរ​ក្សាគ​ន្លាត​សុវត្ថិភាព ក៏​ពាក់​ម៉ាស់​ជានិច្ច​រាល់ពេល​ចេញ​ក្រៅ នឹងត្រូវ​មាន​អា​គុល​ឬ​ជែ​ល​ដាក់​តាម​ខ្លួន​ផងដែរ ។​
​គួ​បញ្ចា​ក់ថា កាលពី​ព្រលប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ពិសេស​បន្ទាន់​មួយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ថៃ ដោយ​សម្ដេច​តេ​ជោ​បានធ្វើការ​អំពាវនាវ​ដ​ល់ព​លករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ សូមកុំ​មានការ​ភ័យខ្លាច​អំពី​បញ្ហា​នេះ និង​សូម​បន្ត​រស់នៅ​និង​ធ្វើការ​នៅ​ទីនោះ​ជាធម្មតា ព្រមទាំង​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ថៃ​។​

​នៅក្នុង​សារ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដាក់បទបញ្ជា​ទៅ​អាជ្ញាធរខេត្ត​ចំនួន​៧ ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ឱ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់មក​ប្រទេស​ថៃ រយៈពេល​១៤​ថ្ងៃ​ពេញ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ផ្ទុះឡើង​យ៉ាងខ្លាំង​ក្លា ជាង​៥០០​ករណី​ក្នុង​១​ថ្ងៃ នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×