បាត់ដំបង៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរស២នាក់ជួញដូរគ្រឿងញៀននិងថ្នាំម៉ាទឹកកក០២ថង់ ម៉ូតូមួយគ្រឿងនិងសម្ភារមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០។
លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលចាប់ឃាត់ខ្លួនឈ្មោះធឿន ប៊ុនថាត់ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិគារ៣ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង និងឈ្មោះរី ដេតភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០២ថង់ ទូរស័ព្ទមួយគ្រឿងនិងម៉ូតូមួយគ្រឿង ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង២៣និង៣០នាទីថ្ងៃទី២១ខែធ្នូឆ្នាំ២០២០ នៅចំណុចក្រុមទី០៥ភូមិគារ៣ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាង បានភ្លាមៗជាក់ស្ដែងតែម្ដង៕ ដោយ៖អ៊ុងសារុំ