ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និងមហាជនជាច្រើនបានស្គាល់ច្បាស់រួចហើយ ចំពោះកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ដែលតារាចម្រៀងស្រីដ៏ល្បីមួយដួងប្រចាំផលិតកម្ម សាន់ដេ។ ហើយប្រិយមិត្តក៏បានទទួលស្គាល់ផងដែរថា កញ្ញា អ៊ីវ៉ា ពិតជាមានទឹកដមសម្លេងមិនធម្មតានោះទេ ពោលគឺរាល់បទចម្រៀងជាច្រើនរបស់បាន ឃើញថាតែងទទួលបានការគាំទ្រ និងឆក់យកបេះដូងអ្នកស្តាប់មិនចេះតិចនោះទេ។
ពិតមែនហើយ ដោយសារតែមានទឹកដមសំឡេងធ្ងន់ពីធម្មជាតិ ជាហេតុធ្វើឲ្យកញ្ញា អ៊ីវ៉ា ពុំត្រឹមអាចបកស្រាយតែចម្រៀងសម័យប៉ុណ្ណោះទេ តែនាងក៏អាចច្រៀងបទបែបភ្លេងការប្រពៃណីយ៉ាងពិរោះផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នាតែម្តង ខណៈនាង Live បង្ហើរបទចម្រៀងប្រពៃណីខ្មែរបទល្បីមួយបទ ដោយភ្ជាប់សារថា៖ «សួស្តីបងប្អូន ថ្ងៃនេះអត់បាន Live ទេ តែសូមច្រៀងភ្លេងការមួយឃ្លា (កន្ទុំរុយ) ជូនបងប្អូនជាការស្តាប់កម្សាន្ត ខុសឆ្គងកុំប្រកាន់ណាបងប្អូន»។
ទន្ទឹមនោះផងដែរ ឃើញថាហ្វេនៗភាគច្រើនបានចូលខមិនឲ្យសញ្ញាបេះដូងគ្រប់ៗគ្នា និងសរសើរយ៉ាងខ្លីៗថា៖ «ពិរោះណាស់អាយដល»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង