ភ្នំពេញ÷អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ បង្កឡើងដោយផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យជាប់មនុស្សប្រុសស្រី ៥នាក់តែសំណាងល្អ ត្រូវបានសមត្តកិច្ចជំនាញ និងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ ចូលជួយសង្រ្គោះទាន់ពេល។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលំក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះកំប៉ុងហ្គាស់ ចេញពីផ្ទះនៅខាងលើជាន់ទី២ បណ្តាលឲ្យឆេះ រួចក៏មានម្ចាស់ផ្ទះចេញពីក្នុង រត់ស្រែកឲ្យពួកគាត់ជួយ ហើយពួកគាត់ក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចមូលដ្ឋាន និងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ សុំឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ រួចបានឡើងទៅលើបាញ់ពន្លត់ និងជួយវាយសោទម្លុះចូលទៅជួយរំដោះមនុស្សប្រុសស្រី ៥នាក់ ចេញពីក្នុងអណ្តាតភ្លើង រួចផុតពីអាយុជីវិតផងដែរ។
បញ្ជាក់ ក្នុងករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះ នេះមិនមានមនុស្សស្លាប់នោះទេនិង រងរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកឯរថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់អស់ ៦គ្រឿង ក្នុងការបាញ់ពន្លត់៕រក្សាសិទ្ធិដោយ៖ សា មេត