Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ទើប​មកពី​ថៃ​ចំនួន ១២១​នាក់​ក្នុង​រយៈពេល ២​ថ្ងៃ​

​បាត់ដំបង​ ៖ ​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ បាន​ពិនិត្យ​សុខភាព​និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ​ទើប​ត្រឡប់​វិញ​មកពី​ថៃ​សរុប​ចំនួន ១២១​នាក់​នៅ​មណ្ឌល​ចំនួន​២​ក្នុងស្រុក​កំរៀង បន្ទាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្ត​សាមុទ​សា​ខន​ប្រទេស​ថៃ ជាច្រើន​ករណី ដោយ​គិត​ចាប់ពី​ថ្ងៃទី​២១​និង​២២​ខែធ្នូ ឆ្នាំ​២០២០​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា​ពលករ​ទាំង ១២១​នាក់​គឺមាន​ចំនួន​១០៤​នាក់ បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សាលា​វិទ្យាល័យ​កំរៀង​ស្ថិតក្នុង​ស្រុក​កំរៀង​។​ក្នុងចំណោម​នេះ បាន​យក​សំណាក​មក​ពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩ បាន​ចំនួន​៧៦​នាក់​និង​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយទៀត​នៅក្នុង​មណ្ឌល​សុខភាព​ត្រាំ​ង​មាន​ចំនួន​១៧​នាក់ ដែល​បាន​យក​សំណាក​រួចរាល់​គ្រប់គ្នា​។​សម្រាប់​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០ មាន​ពលករ​បានធ្វើ​ដំណើ​រ​ឆ្លងដែន​ពី​ប្រទេស​ថៃ​មក​តាម​ច្រក​ជាប់​នឹង​ខេត្តបាត់ដំបង មាន​ចំនួន ១៩​នាក់ (​ស្រី​៦​នាក់​) ដោយ​ពួកគេ​ទាំងអស់នោះ មិនមាន​អ្នកណាម្នាក់​មកពី​ខេត្ត​សាមុទ​សា​ខន​នោះទេ​។​

​យោងតាម​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅលើ​ពិភពលោក សម្រាប់​ខេត្តបាត់ដំបង បាន​យក​សំណាក​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទៅ​ពិសោធន៍​ក្នុង​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ បាន​ចំនួន​២៩៤១​សំណាក (​ស្រី ១ ១៤៦​សំណាក​) ដោយមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៩​នាក់ (​ស្រី​៣​នាក់​) ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួរមុខ​ព្យាបាល​ជាសះស្បើយ​អស់ហើយ​ផងដែរ​៕ ​រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

×