Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួល​ស្រូវពូជ​ពីស​ម្ដេច​តេ​ជោ កសិករ​បាន​ស្ដារ​ធ្វើ​ស្រូវ​បាន​១០ ៥០០​ហិកតា កំពុងមាន​ភាពល្អប្រសើ​រ​នៅ​បាត់ដំបង​

​បាត់ដំបង​៖ ស្រូវស្រាល​ឬ​ស្រូវប្រាំង​ចំនួន ១០៥០០​ហិកតា​ដែល​កសិករ​បាន​ស្ដារ​ធ្វើស្រែ​ដាំ​ដុះ​ឡើងវិញ ក្រោយ​ទឹកជំនន់​ស្រ​កនៅ​ចុងឆ្នាំ​២០២០​នេះ កំពុងមាន​ភាពល្អប្រសើ​រ​នៅ​ទូទាំង​ខេត្ត​បាត់​ដំប បន្ទាប់ពី​ទទួល​ពូជ​ពី​រាជរដ្ឋាភិបាល មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស ដែល​ប្រគល់​ជួន ។​

​ក្នុងពេល​ចុះ​ពិនិត្យ​ស្ថានភាព​ការស្ដារ​ការធ្វើ​ដំណាំ​ស្រូវ​ក្នុងស្រុក​សង្កែ ស្រុក​បាណន់ និង​ស្រុក​ប​វេ​ល​ក្នុង​ខេត្តបាត់ដំបង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ចាន់ សុ​វុ​ឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​និង​ឯកឧត្តម សុទ្ធ គឹម​កុល​មុន្នី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​គណៈប្រតិភូ បាន​បង្ហាញថា​ចំពោះ​ស្រូវពូជ មាន​ស្រូវ​សែន​ក្រអូប ស្រូវ​អូ​អឹម​៥៤ ៥១ ដែល​កសិករ​នៅ​បាត់ដំបង​ចំនួន ១០ ៥០០​គ្រួសារ បាន​ស្ដារ​ធ្វើ​ការដាំដុះ​គ្រប់គ្នា​។ ចំពោះ​ស្ថានភាព​ស្រូវ​ទាំងអស់នោះ កំពុងមាន​ភាពល្អប្រសើ​រ មានទឹក​ដាក់​គ្រប់គ្នា មិនទាន់មាន​ការខ្វះខាត​ទឹក​ស្រ​ច​ស្រព​នោះទេ​។​បើតាម​ការ​ឲ្យ​ដឹង​ពី​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សម្រាប់​ស្រូវ​ទាំងអស់នេះ អាចមាន​ទឹក​ដាក់​គ្រប់គ្រាន់ ប៉ុន្តែ​មិនបាន​ពេញ​ហូរហៀរ​។ តែ​យ៉ាងណា​គណៈប្រតិភូ​ទាំងពីរ​ស្ថាប័ន បាន​អំពាវនាវ​ដល់​ពលរដ្ឋ សូម​មានការ​ថែរក្សា​ទឹក​ឲ្យ​បានល្អ កុំ​ប្រើប្រាស់​ខ្ជីខ្ជារ​ឬ​ដណ្ដើម​ទឹក​គ្នា​និង​បើ​មាន​បញ្ហា​អ្វី ត្រូវ​សួរនាំ​អាជ្ញាធរខេត្ត​ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​ដោះស្រាយ​។​
​សម្រាប់​ពលរដ្ឋ​ដែល​បាន​ស្ដារ​ធ្វើស្រែ​ឡើងវិញ បាន​និយាយ​ប្រាប់ថា​ការផ្ដល់​ពូជស្រូវ​ពីស​ម្ដេច​តេ​ជោ​ដល់​ពួកគាត់ ដើម្បី​ធ្វើការ​ស្ដារ​ការដាំដុះ ក្រោយ​ទឹកជំនន់​ស្រក​នេះ​គឺ​បាន​ទាន់ពេលវេលា ហើយ​ពួកគាត់​ក៏បាន​នាំគ្នា​ខិតខំ​ថែ​រទាំ ដើម្បី​ឲ្យ​ស្រូវ​ទាំងអស់នោះ បាន​ផល​ល្អប្រសើរ​នឹង​អាចជួយ​កាត់បន្ថយ​ការលំបាក​របស់​ពួកគាត់​បាន បន្ទាប់ពី​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ នា​ចុងខែ​វស្សា​នេះ ។​

​គួរបញ្ជាក់​ផងដែរ​ថា ជំនន់​ទឹកភ្លៀង​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​ខេត្តបាត់ដំបង បាន​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន ១២៧ ១៨៩​ហិកតា និង​ធ្វើ​ឲ្យ​ខូចខាត​ទាំងស្រុង​ចំនួន ៤២ ៥១៧​ហិកតា ៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×