ភ្នំពេញ៖ នេះជារឿងដ៏ស្មានមិនដល់ និងគួរឲ្យអាណិតជាខ្លាំង ខណៈស្ត្រីម្នាក់ជាអក់ផលិតផលអនឡាញ បានលុយចំណេញមិនហ៊ានចាយទេ សុខចិត្តចិត្តសន្សំដាក់កូនជ្រូក និងសូម្បីលុយប្តីដែលខំរក ដើម្បីបង្ការក្រែងថ្ងៃណាមួយជួបការលំបាកត្រូវដោះស្រាយ ជាពិសេសនៅក្នុងសម័យកូវីដនេះ ដែលលុយពិតជាពិបាករកយ៉ាងខ្លាំង។ ប៉ុន្តែ អ្វីដែលធ្វើឲ្យអស់កម្លាំងពីខ្លួនរលីងនោះ គឺនៅពេលត្រូវការលុយ យកកូនជ្រូកមកបោក ស្រាប់តែឃើញលុយនៅសល់តែ ១០ ម៉ឺនរៀលប៉ុណ្ណោះ ព្រោះចោរបានលួចឆ្កឹះយកស្ទើរអស់បែបនេះ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pao Sopheak បានបង្ហោះរូបភាព និងសរសេររៀបរាប់ទាំងហួសចិត្តថា៖ «លុយចំណេញលក់ Onlineខំសន្សំទុកមិនហានចាយ!សូម្បីតែលុយប្តីឲ្យមកទុកប្រើចាំថ្ងៃខ្លះ ក៏សន្សំទុកខ្លះចុងក្រោយត្រូវគេខ្វេះយកអស់ ។ បន្សល់ទុកតែប៉ុណ្ណឹង ប៉ុន្មានអាទិត្យរវល់រឿងប្តីឈឺផង កូនឈឺផង មិនបានចាប់អារម្មណ៍ ផ្ញើកូនតែនឹងគេទុកចិត្តគេពេកចុងក្រោយគេលួចង្គឹះអស់»។
ស្ត្រីខាងលើក៏បានបញ្ជាក់ឲ្យដឹងថា «លុយដែលប្រឹងរកដោយកម្លាំងញើសឈាមលក់ម្តងៗ មិនងាយទេសម័យCOVID ទម្រាំបានចេញអីវ៉ាន់មួយកញ្ចប់ពីកញ្ចប់និយាយឡើងស្អកកទម្រាំគេទិញ ខំអាណិតទើបយកមកនៅជាមួយតែលទ្ធិផលគេយកអស់គ្មានសល់ សន្សំតាំងពីបន្ទប់ជួលចាស់រហូតដល់ថ្មី ទើបហានដាច់ចិត្តបោកព្រឹកមិញស្រាប់អស់អាលីង ធ្វើបុណ្យចំមនុស្សខុស ខ្ញុំយំព្រោះស្តាយលុយដែលខ្ញុំខំសន្សំព្រោះមិនងាយរកបានទេ!! ខ្ញុំមិនរករឿងទេតែខ្ញុំចាំទុកក្នុងខួរក្បាលរបស់ខ្ញុំ ថាមនុស្សដូចអ្នកឯងឲ្យនៅជិតខ្លួនទៀតគឺមិនកើតទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង