Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​សំណាក​៧៥០ ដើម្បី​រក​ជំងឺ​កូ​វីដ​១៩ លើ​ពលករ​ខ្មែរ មកពី​ថៃ កំពុង​ច​ត្តា​ឡី​ស័ក លទ្ធផល​អវិជ្ជមាន​ ​នៅ​បាត់ដំបង​

​បាត់ដំបង​៖​ពលករ​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ឆ្លងកាត់​តាម​ច្រកព្រំដែន​ជាប់​ខេត្តបាត់ដំបង និង​ខេត្ត​មួយចំនួនទៀត កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បាត់ដំបង ត្រូវ​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅពិនិត្យ​រក​មេរោគ​ជំងឺ​កូ​វីដ​១៩ ជា​លទ្ធផល​អវិជ្ជមាន​ជា​បន្តបន្ទាប់​។​

​បើតាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ខេត្តបាត់ដំបង បច្ចុប្បន្ន​មាន​ពលករ​ទើប​ត្រឡប់​មកពី​ប្រ​ទេ​
​ស​ថៃ ក្នុងអំឡុង​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ នៃ​ខេត្ត​សាមុទ​សា​ខន មាន​ចំនួន​ជាង ៨៤០​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​៦​ទីតាំង មាននៅ​ស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក ស្រុក​សំឡូត ស្រុក​ប​វេ​ល និង​ស្រុក​មោងឫស្សី ។ ពលករ​ទាំងអស់នេះ ខ្លះ​រស់នៅ​ខេត្តបាត់ដំបង ដោយ​ពួកគេ​មួយចំនួន បានធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ តាម​ច្រក​នានា ជាប់​នឹង​ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​បញ្ជូន​ពី​មក ខណៈ​ពលករ​មាន​ទីលំនៅ​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ខេត្តបាត់ដំបង មួយចំនួន​ផងដែរ​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ក្នុងចំណោម​ពលករ​ជាង ៨៤០​នាក់ ត្រូវបាន​មន្ត្រី​សុខាភិបាល​យក​សំណាក​ពិនិត្យ​រក​មេរោគ​ជំងឺ​កូ​វីដ​១៩ គិត​ត្រឹម​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ បាន​ចំនួន​ជាង ៧៥០​សំណាក​។ ចំពោះ​សំណាក​ទាំងអស់ ដែល​យក​និង​បញ្ជូនទៅ​ពិ​សោ​ន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ ជា​លទ្ធផល​បង្ហាញថា​គឺ​អវិជ្ជមាន​ចំនួន ៣៥៧​នាក់ ខណៈ​សំណាក​នៅសល់ នៅ​មិនទាន់​ចេញ​លទ្ធផល​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ពលករ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បាត់ដំបង ត្រូវបាន​យកចិត្តទុកដាក់​ទាំង​ការពារ​សុខ​សុវត្ថិភាព ការ​ថែ​រទាំ​សុខភាព ការផ្ដល់​អាហារ ដោយ​ឥតគិតថ្លៃ​ចំនួន ៣​ពេល ហើយ​ម្នាក់ៗ បានទទួល​នូវ​ឃី​ត​មួយ​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងនោះ​មាន ភួយ មុង​និង​ខ្នើយ ហើយ​ពួកគេ ត្រូវបាន​អនុញ្ញាត​ឲ្យ​ទទួល​សាច់ញាតិ​មក​សួរ​សុខ​ទុក​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×