ភ្នំពេញ៖បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកសុទ្ធមួយគ្រឿង ចេញពីវត្តចំការដូងប្រុងនឹងឆ្លងផ្លូវ ២១៧បត់ឆ្វេងមិនផុតក៏ត្រូវបានរថយន្តស៊ិនទ្រី បើកមកបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរថយន្តកូរ៉េដាច់ទ្រុង និងកៀបជាប់ពីលើរងការខូចខាតយ៉ាងដំណំ។ ចំណែកឯម្ចាស់រថយន្តទាំងសងខាងមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្ត។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ២ និង ២០ នាទីរសៀលថ្ងៃចន្ទទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ស្តិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុគាត់បានបើករថយន្តកូរ៉រេ មួយគ្រឿងពណ៌ ស ពាក់ផ្លាកលេខ 2K 45 50 ធ្វើដំណើរចេញពីវត្តចំការដូងឆ្លងផ្លូវ ២១៧ប្រុងនិងបទឆ្វេង ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវបានរថយន្តស៊ិនទ្រីមួយគ្រឿង បើកបដោយបុរសម្នាក់ធ្វើដំណើក្នុងទិសដៅពៅត្បូងមកជើងក្នុងល្បឿនលឿន មកបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យដាច់ទ្រុង និងកៀបជាប់ពីខាងលើ។ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករឲ្យមាននាក់រងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់រួចក៏មានភាគីតំណាងរថយន្តស៊ិនទ្រី ចុះមកដល់ធ្វើការដោះស្រាយព្រមសងជាសំណងទៅលើរថយន្តជនរងគ្រោះ ក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕រក្សាសិទ្ធិដោយ៖ សា មេត