តាកែវ ៖ ស្រ្តីវ័យចំណាស់ពីរនាក់បងប្អូនគ្មានទីពឹង ហើយថែមទាំងមានជំងឺប្រចាំកាយដេកនៅមន្ទីរពេទ្យខេត្ត ត្រូវបានលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវនិងលោក អឿង វណ្ណាអនុប្រធានតុលាការខេត្តនៅរសៀលថ្ងៃ អង្គារ៏ ទី ២០ខែ គុម្ភៈ ឆ្នាំ ២០១៨ នេះបាននាំយកអំណោយមួយចំនួនទៅចែកជូនដល់លំនៅដ្ឋានដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។
យោងតាមលោកមេភូមិត្រាំបានឲ្យដឹងថាស្រ្តីចាស់ជរាទាំងពីរនាក់បងប្អូននេះទី១ឈ្មោះ ង៉ែត វិត ជាបងនិងឈ្មោះង៉ែត សាង ជាប្អូន ។ លោកយាយទាំង២នាក់មានវ័យជាង៧០ឆ្នាំ និងរស់នៅតែពីរនាក់បងប្អូន គ្មានកូនចៅរស់នៅជាមួយនោះទេ។ ការហូបចុកបាយទឹកត្រូវបានអ្នកភូមិយកទៅអោយហើយនៅពេលឈឺត្រូវបានអ្នកជិតខាងយកទៅពេទ្យ។
បើតាមលោកមេភូមិ សព្វថ្ងៃលោកយាយទាំង២មានជំងឺខ្វះជាតិទឹកនិងជំងឺបេះដូងហើយត្រូវដេកសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
គួបញ្ចាក់ថា អំណោយដែលលោកព្រះរាជអាជ្ញាយកទៅចែកជួនដល់ស្រ្តីចាស់ជរាពីរនាក់បងប្អូនរួមមាន មី ទឹកស៊ីអ៊ីវ នំប៉័ង នំប៉ាវ និងថវិការចំនួន៤០ម៉ឺនរៀល ថែមពីនេះទៀតលោកព្រះរាជអាជ្ញាក៏បានអោយក្រុមការងារជួយតាមដានលើការពិនិត្យសុខភាពរបស់លោកយាយទាំងពីរ ដែលនិងត្រូវទៅសម្រាកនៅមន្ទីរពេទ្យបន្តទៀត លើថ្លៃសេវាថ្នាំដង្កៅរបស់មន្ទីរពេទ្យបន្ថែមទៀត ៕តាកែវ