Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមានចាត់វិធានការលើអ្នកដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទបុរស GOOD MAN លើទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬជនណា ដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ GOOD MAN គ្មានចុះបញ្ជិកា និងគ្មានការត្រួតពិនិត្យគុណភាព ត្រឹមត្រូវពីក្រសួងសុខាភិបាល។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា យោងតាមការពិនិត្យឃើញលើបណ្ដាសង្គមហ្វេសប៊ុក រៀងរាល់ថ្ងៃ មានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល បានផ្សព្វផ្សាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN មួយកំប៉ុងមាន៦០កាប់ស៊ុល ផលិតនៅប្រទេសអាមេរិក​ ដែលជាឱសថបំប៉នផ្លូវភេទបុរស គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ឱសថបំប៉នផ្លូវភេទបុរសខាងលើនេះ បានផ្សព្វផ្សាយអួត​អាង និងបំផ្លើសហួសពីការពិត តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក ក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញ​ប្រ៉ូស្ដាត​ អ័រម៉ូន ពិសេសបង្កើនតណ្ហាផ្លូវភេទ ​បុរសឲ្យខ្លាំងឬឲ្យបានយូរ។

ដើម្បីជៀសវាងការខាតបង់ប្រាក់ ប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួង​សុខាភិបាលសង្ឃឹមថា សាធារណជនទាំងអស់ ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះហើយ ឈប់ជឿតាមការឃោសនា អកុសល បោកប្រាស ភូតកុហក បំផ្លើសពីការពិត របស់ជនខិលខូចមួយចំនួននេះទៀត។ ដោយឡែកក្រុមហ៊ុនដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទបុរសគ្មានចុះបញ្ជិកាខាងលើនេះ ត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថបំប៉នផ្លូវភេទបុរសគ្មានចុះបញ្ជិកាខាងលើនេះជាបន្ទាន់ពីទីផ្សារ។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬជនណា ដែលនាំចូល និង​ចែក​ចាយ​ឱសថបំប៉នផ្លូវភេទបុរស ដែលគ្មានចុះបញ្ជិកានេះ៕ ដោយ៖បញ្ញាស័ក្តិ

×